ខ្លាំ..ងមែន បុគ្គលម្នាក់ឈ្មោះ ដេត (ម្ចា.ស់សង្វៀន) បានបើកសង្វៀនបញ្ជល់មាន់ និងវង់បៀរ អាប៉ោង ទ្រង់ទ្រាយធំ គ្មា.នអ្នកណាហ៊ា.នទៅក្បែ
ខេត្ដតាកែវ ៖ ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង នៅក្នុងភូមិទន្លេបាទី ឃុំជន្លង់ ស្រុកបាទី ខេត្តតាកែវ បុគ្គលម្នាក់ឈ្មោះ ដេត (ម្ចាស់សង្វៀន) បានបើកសង្វៀនបញ្ជល់មាន់ និងវង់បៀរ អាប៉ោង ទ្រង់ទ្រាយធំ ដែលកំពុងដំណើរ.ការយ៉ាងរលូន នៅចំណុចចូលពីផ្លូវជាតិ ចម្ងាយមួយគីឡូម៉ែត្រដល់រមណីយដ្ឋានទន្លេបាទីរួចបត់ឆ្វេង ចូលតាមរបងឯកឧត្តម សុខ អាន ចម្ងាយ ៣គីឡូម៉ែតនៅក្នុងព្រៃ បាននឹងកំពុងបើកដំណើរការយ៉ាងរលូនលេងជារាងរាល់ថ្ងៃ ដោយ មិនញញ្ញើត និងអាជ្ញាធរ និងសមត្ថកិ.ច្ច ក្នុងមូ..លដ្ឋានឡើយ ។
ប្រភពពីព័ត៌មានបានខ្សឹបប្រាប់ថា ចំពោះទីតាំងជល់មាន់ នឹងអាប៉ោងនេះ គឺបើកលេងដុះស្លែរទៅហើយ ម្យ៉ាងវិញទៀតនោះបុគ្គលម្នាក់ឈ្មោះ ដេត (ម្ចា.ស់សង្វៀន) រ.ត់ការគ្រប់ច្រកល្អក អស់ហើយ ដើម្បីឲ្យអាជ្ញាធរ និងសមត្ថកិច្ច ពាក់ពន្ធ័ ជួយរក្សាភាពស្ងៀមស្ងាត់ ពោលគឺបើកលេងយ៉ាងសេរី ចំពោះ អាជ្ញាធរ និងសមត្ថកិច្ចមិនចាំបាច់ព្រួយបារម្ហឡើយ ។ពលរដ្ឋបានឲ្យដឹងថា ចំពោះទីតាំងជល់មាន់ បៀរនិងអាប៉ោងមួយនេះ ពីមួយថ្ងៃទៅមួយថ្ងៃឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករពពាក់ពពួនគ្នាដូចដង្ហែកឋិន ដោយមិនខ្លាចញញ្ញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់។ពលរដ្ឋ មានការសង្ស័យថា អាជ្ញាធរនឹងសមត្ថកិ.ច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នា ជាមួយម្ចា.ស់ទីតាំង អស់ហើយទេដឹងឬមួយខ្លាចបែកឆ្នាំងបាយបានជាមិនហ៊ានបង្ក្រាបទើបបណ្ដែតបណ្ដោយឲ្យបុគ្គលម្នាក់ឈ្មោះ ដេត (ម្ចាស់សង្វៀន) បានបើកសង្វៀនបញ្ជល់មាន់ និងវង់បៀរ អាប៉ោង ទ្រង់ទ្រាយធំ យ៉ាងគគ្រឹកគគ្រេងទៅវិញ។ ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់ នៃបទល្មើស ចោរកម្ម លួច ឆក់ ប្លន់ និង អំពើហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុនាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងមូលដ្ឋាន ជាដើម។
ជុំវិញករណីនេះ សារព័ត៌មាន មិនអាចសុំការបំភ្លឺពី អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័បាននៅឡើយទេ។ទោះជាយ៉ាងណាក្ដី បងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបនូវល្បែងស៊ីសង ជល់មាន់ និងអាប៉ោងទាំងនេះផង។បងប្អូនប្រពលរដ្ឋ មានសង្ឃឹមជឿជាក់លើក លោកឧត្ដមសេនីយ៍ ស្នងការខេត្ដតាកែវ និង ឯកឧត្តម អភិបាលខេត្តតាកែវ នឹងមានចំណាត់ការចំពោះករណី ល្បែងស៊ីសងទាំងនេះ ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលផង ៕សម្រួលដោយ ទៀង បុណ្ណរី