ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មការអន្ដរក្រសួង អញ្ជើញទៅពិនិត្យ និងវាយតម្លៃ បញ្ចប់ការងារ ស្ថាបនា​ផ្លូវក្រាលក្រួសក្រហមចំនួន​ ២ខ្សែ​

ខេត្តកំពង់ស្ពឺ​៖ នៅព្រឹកថ្ងៃអង្គារ​ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្ដរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅពិនិត្យ និងវាយតម្លៃ បញ្ចប់ការងារ ស្ថាបនា​ផ្លូវក្រាលក្រួសក្រហមចំនួន​ ២ខ្សែ​ ដែលមានប្រវែងសរុប​ ៨​ ១៥០ម៉ែត្រ ទទឹង​ ៦ម៉ែត្រ កម្រាស់​ ០,២ម៉ែត្រ ទទឹងដីស​ ៧ម៉ែត្រ សាង​សង់​លូប្រអប់មុខបីចំនួន​ ១កន្លែង​ លូមូលមុខពីរចំនួន​ ២កន្លែង​ លូមូលមុខមួយចំនួន​ ១កន្លែង​ និងផ្លាកឈ្មោះផ្លូវចំនួន​ ២កន្លែង ដែលមានទីតាំងតភ្ជាប់ពីភូមិទឹកថ្លា​ ឃុំដំបូករូង​ ទៅភូមិជាំសង្កែ​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ផ្លូវទាំងពីរខ្សែនេះ​អនុវត្តដោយក្រុមហ៊ុន​ ៦​ ស្តារ​ ខនស្ត្រាក់សិន​ ។
បន្ទាប់ពីបានពិនិត្យលើលក្ខណៈបច្ចេកទេសរួចមក គណៈកម្មការ បានសម្រេចឯកភាពទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាពរ៕សម្រួលដោយ ទៀង បុណ្ណរី
អត្ថបទដែលជាប់ទាក់ទង