កោះហៅលោកផ្កាយ១ អ៊ុល ប៊ុណ្ណា ស្នងការរងខេត្តកណ្ដាល បំភ្លឺករណីបំភាន់មន្ត្រីសុរិយោដីនិងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុ!

កណ្តាល៖ លោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ។
បានចេញដីកា កោះហៅ លោកឧត្តមសេនីយ៍ត្រី អ៊ុល ប៊ុណ្ណា ស្នងការរងខេត្តកណ្ដាល។
ឱ្យចូលបំភ្លឺនៅថ្ងៃទី២៦.០៤.២០២២ខាងមុខ ករណីបំភាន់មន្ត្រីសុរិយោដី និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។

ដីកាកោះនោះបានឱ្យដឹងថា ឈ្មោះ អ៊ុល ប៊ុណ្ណា ភេទប្រុស អាយុ៤០ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរជា ជនសង្ស័យ មានទីលំនៅ ៖ ភូមិព្រែកត្រែង សង្កាត់សិល្បៈ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ចូលមកកាន់ ៖ អយ្យការអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០២២ វេលាម៉ោង ០៨ និង ៣០ នាទីព្រឹក ។
ដើម្បីសាកសួរពីដំណើររឿង បំភាន់មន្ត្រីសុរិយោដី និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត តាមពាក្យបណ្តឹងរបស់ឈ្មោះ ប៊ុន ចាន់សុទ្ធា កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ ។
សាមីខ្លួន ត្រូវអញ្ជើញតាមដីកាកោះនេះ ឲ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទង និងរឿង ខាងលើមកជាមួយផង ប្រសិនបើមាន។

 

 

 

 

  

សូមរំលឹកថា៖ លោកឧត្តមសេនីយ៍ត្រី អ៊ុល ប៊ុណ្ណា ស្នងការរង នគរបាលខេត្តកណ្ដាល ។
ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញលិខិតវិន័យរបស់កងកម្លាំងនគរបាលជាតិជាលើកទីមួយ ព្រោះមានភាពមិនប្រក្រតីជាច្រើនក្នុងការបំពេញការងារ។
ក្នុងនោះក៏បែកធ្លាយថា,សូម្បីតែប្រវត្តិរូបក៏មិនចេះសរសេរផង គឺឲ្យគេសរសេរឱ្យ។
តែបើសរសេររបាយការណ៍ដោយផ្ទាល់ដៃខ្លួនឯងវិញ មួយសន្លឹកស្ទើរតែខុសអក្ខរាវិរុទ្ធរាប់មិនអស់។
ចំណុចនេះគេសង្ស័យថា លោកស្នងការរង រូបនេះមានចំណេះដឹងទាប ប៉ុន្តែមានឱកាសធ្វើការមានតួនាទីធំទៅវិញ ? ។
ហើយនៅក្នុងប្រវត្តិរូប កំរិតវប្បធម៌ ដាក់សុទ្ធតែបរិញ្ញាបត្រជាន់ខ្ពស់! ។
ក្នុងនោះសូម្បីតែការស្លៀកពាក់ឯកសណ្ឋានជានាយនគរបាលជាតិ មិនត្រូវតាមលក្ខណៈ ស្មើនឹងមិនបានចូលសាលា។

មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ សាមីខ្លួន អ៊ុល ប៊ុណ្ណា ត្រូវកែប្រែនូវកំហុសឆ្គងឱ្យបានត្រឹមត្រូវ ។
ក្នុងករណីនៅតែប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះ នឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ។

សូមបញ្ជាក់ថា៖ បុគ្គលនេះ ធ្លាប់យកឈ្មោះអ្នកធំទៅប្រើប្រាស់ក្នុងជំនួញរកស៊ីដីធ្លី និងរត់ការផ្សេងៗស៊ីដាច់លុយគេទៀតផង និងបានយករថយន្តពន្លត់អគ្គីភ័យរបស់អង្គភាព ទៅប្រើប្រាស់ជួលឲ្យឯកជន។
ពាក់ព័ន្ធករណីនេះ សារព័ត៌មានមិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ដោយពុំមានលេខទូរស័ព្ទ៕ដើមរាំង

អត្ថបទដែលជាប់ទាក់ទង