រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
ខេត្តកោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការចូលរួមពី ឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក-លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធនានា។
សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង បានផ្តោតលើរបៀបវារៈសំខាន់ៗ រួមមាន៖
១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង។
២-របាយការណ៍ ស្ដីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្តកោះកុង ប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២។
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២២ ស្តីពីការអនុវត្តន៍ ការងាររបស់រដ្ឋបាលខេត្តកោះកុង។
៥-បាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២២ របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្តកោះកុង ដូចជា៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត, គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស, គណៈកម្មាធិការលទ្ធកម្ម, គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត។
៦-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២២ និងទិសដៅបន្តរបស់ការិយាល័យ ប្រជាពលរដ្ឋខេត្តកោះកុង។
៧-របាយការណ៍ ស្តីពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកោះកុង ប្រចាំខែមីនា ឆ្នាំ២០២២
៨-បញ្ហាផ្សេងៗ៕សម្រួលដោយ ទៀង បុណ្ណរី