ប្លែកៗមែន ! នារីម្នាក់ រត់ចេញពីមណ្ឌលចត្តាឡីស័ក តាមរកសង្សារ
TNM(ព្រះវិហារ)៖មន្ទីរព័ត៌មានខេត្តព្រះវិហារ រាយការណ៍អោយដឹងថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ឈ្មោះ ធា ជីថា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃចង្វា ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានរត់ចេញពីមណ្ឌលចត្តាឡីស័យ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ តាមសង្សារឈ្មោះ ឌិន សាម៉ឺយ អាយុ២០ឆ្នាំ មានទីលំនៅភូមិអង្ការ៍អេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ខ្លឹមសារនេះ ត្រូវបានលោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន យកមកផ្សព្វផ្សាយបន្តនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបង្ហាញថា រហូតមកដល់ពេលនេះ ឈ្មោះនេះមិនទាន់មានមុខចូលមកក្នុងមូលដ្ឋាននៅឡើយទេ ៕