ក្រសួងអប់រំ ទទួលសៀវភៅភាសាអង់គ្លេសចំនួន ១៧៥០០ក្បាល ពីក្រុមហ៊ុន ម៉ូនូមែនប៊ុក ដើម្បីចូលរួមចំណែក ក្នុងការជួយដល់សាលាដែលខ្វះខាត

ក្រសួងអប់រំ យុវជន និងកីឡា បានទទួលសៀវភៅភាសាអង់គ្លេសចំនួន ១៧,៥០០ក្បាល ពីក្រុមហ៊ុន ម៉ូនូមែនប៊ុក ដើម្បីចូលរួមចំណែកក្នុងការជួយដល់សាលាដែលខ្វះខាត ដែលអាចឱ្យសិស្សានុសិស្សមានសៀវភៅមើល​បាន គ្រប់គ្រាន់។

ក្នុងកម្មវិធីទទួលសៀវភៅកាលពីល្ងាចថ្ងៃទី១៨ ខែមេសា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា សៀវភៅភាសាអង់គ្លេសទំាងនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីឱ្យសិស្សានុសិស្សកម្រិត បឋមសិក្សា និងមធ្យមសិក្សា អាចសិក្សាភាសាបរទេសឱ្យកាន់តែរីកចម្រើន។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន ម៉ូនូមែនប៊ុក ដែលបានឧបត្តម្ភសៀវភៅភាសាអង់គ្លេសទាំងនេះ និងចូលរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយដល់ សាលាដែលខ្វះខាត និងមានតម្រូវការសៀវភៅភាសាអង់គ្លេស។

ឯកឧត្តមបណ្ឌិត បានបន្ដថា សៀវភៅភាសាអង់គ្លេសទាំងនេះ នឹងចែកជូនតាមសាលារៀននៅក្នុងស្រុកកងមាស សាលារៀន ជំនាន់ថ្មីក្នុងវិទ្យាល័យស៊ីសុវត្តិ និងសាលារៀនមួយចំនួនតាមរាជធានី-ខេត្ត ដើម្បីចែកឱ្យសិស្សានុសិស្ស សិក្សារៀនសូត្រ និងបំប៉នភាសាបរទេសរបស់ពួកគេ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង