ឯកឧត្តមខៀវ កាញារីទ្ធណែនាំឱ្យបណ្ដាទូរទស្សន៍ឯកជនអាចធ្វើលិខិតដើម្បីសុំបញ្ជូលជាសមាជិកភាព នៃការផ្សព្វ ផ្សាយព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣

ឯកឧត្តមខៀវ កាញារីទ្ធ បានផ្ដល់អនុសាសន៍ដល់គណៈកម្មការផ្សព្វផ្សាយនិងសារព័ត៌មាននៃគណៈកម្មាធិ ការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ ២០២៣ ហៅកាត់camsoc ដែលក្រសួងព័ត៌មានទទួល បន្ទុក លើការងារផ្សព្វផ្សាយ ត្រូវធ្វើលិខិតស្នើសុំបញ្ចូលសមាសភាពបណ្ដាទូរទស្សន៍ឯកជនឱ្យចូលរួមជាសមាជិក ដើម្បីបម្រើឱ្យការងារផ្សព្វ ផ្សាយកាន់តែទូលំទូលាយ។ . នៅក្នុងឱកាសនៃកិច្ចប្រជុំប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋ មន្រ្តីក្រសួងព័ត៌មាន បានផ្ដល់អនុសាសន៍ដល់គណៈកម្មការផ្សព្វផ្សាយនិងសារព័ត៌មាននៃ camsoc ដែលក្រសួងព័ត៌ មានទទួលបន្ទុក លើការងារផ្សព្វផ្សាយ ត្រូវធ្វើលិខិតស្នើសុំបញ្ចូលសមាសភាពបណ្ដាទូរទស្សន៍ឯកជនឱ្យចូលរួមជាសមាជិក ដើម្បីបម្រើឱ្យការ ងារផ្សព្វផ្សាយ។ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់បន្ថែមថា តាម រយៈក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្ដីបានផ្ដល់អនុសាសន៍ ២ចំណុចទៅដល់គណៈកម្ម ការផ្សព្វផ្សាយនិងសារព័ត៌ មាននៃ camsoc ដែលក្រសួងព័ត៌មានទទួលបន្ទុកលើការងារផ្សព្វផ្សាយ។ សំឡេង៖ «ឯកឧត្តមរដ្ឋមន្ត្រីលោកក៏បានផ្ដល់អនុសាសន៍ទៅដល់គណៈកម្មការផ្សព្វ ផ្សាយនិងសារព័ត៌មាននៃគណៈកម្មការ camsoc ដែលក្រសួងព័ត៌មានទទួល បន្ទុកលើការងារផ្សព្វផ្សាយនេះធ្វើយ៉ាងណាគឺធ្វើលិខិត ស្នើសុំទៅគណៈកម្មការ camsoc ដើម្បីស្នើសុំបញ្ចូលសមាសភាពបណ្ដាទូរទស្សន៍ឯកជនទាំងអស់ឱ្យចូលរួមជាសមាជិកនៅក្នុងគណៈកម្ម ការផ្សព្វផ្សាយនិងសារព័ត៌ មាននេះ និងស្នើសុំឱ្យមានតំណាងក្រសួងប្រៃសណីយ៍និងក្រសួងសេដ្ឋកិច្ចចូលរួមនៅក្នុងគណៈកម្មការនេះផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីលោកក៏បានណែនាំទៅដល់គណៈ កម្មការព័ត៌មាននិងផ្សព្វផ្សាយនេះផងដែរ ឱ្យពិនិត្យនិងពិភា ក្សាជាមួយនឹងគណៈកម្មការ camsoc ដើម្បីរៀបចំលើកជាគម្រោងថវិកា ដើម្បីបម្រើឱ្យការងារផ្សព្វផ្សាយដែលពាក់ ព័ន្ធទៅនឹងកីឡាស៊ីហ្គេមដែលព្រះរាជាណាចក្រកម្ពុជារបស់យើងនឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣ខាងមុខនេះ»។ ឯកឧត្តម មាស សុភ័ណ្ឌ បានបន្ដថា ក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោត សរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនមន្ត្រីរាជការនៅក្នុងអគ្គនាយកដ្ឋានទាំងបីដែលបានខិតខំនៅក្នុងការបំពេញការងារតាមតួនាទីភារ កិច្ចរបស់ខ្លួន ដែលបានខិតខំបំពេញការងារនៅក្នុងការផ្សព្វ ផ្សាយព័ត៌មាន ក៏ដូចជាកម្មវិធីផ្សេងៗ នៅតាមបណ្ដាខេត្តនានា ដែលពាក់ព័ន្ធទៅនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលទើបតែកន្លងផុតទៅនៅពេលថ្មីៗនេះ ដើម្បីបម្រើទៅដល់ការផ្សព្វផ្សាយជូនបង ប្អូនប្រជាពលរដ្ឋបានស្ដាប់និងទស្សនាបានយ៉ាងទូលំទូលាយ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង