ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៍មានបានណែនាំដល់គណៈកម្មការសទ្ទានុក្រមរបស់ក្រសួងព័ត៌មាន ឱ្យរៀបចំជាសទ្ទានុក្រមអេឡិចត្រូនិចពាក់ព័ន្ធនឹងវិស័យព័ត៌មាននិងសោតទស្សន៍
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៍មានបានណែនាំដល់គណៈកម្មការសទ្ទានុក្រមរបស់ក្រសួងព័ត៌ មាន ឱ្យរៀបចំជាសទ្ទានុក្រមអេឡិចត្រូនិច ពាក់ព័ន្ធនឹងវិស័យព័ត៌មាននិងសោត ទស្សន៍ ដើម្បីឱ្យបណ្ដាញក្រសួងស្ថាប័នពាក់ព័ន្ធយកទៅប្រើប្រាស់។ នៅក្នុងឱកាសនៃកិច្ចប្រជុំប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានកោតសរសើរនិងវាយតម្លៃខ្ពស់ក៏ដូចជាសំដែងនូវការ រីករាយ និងអបអរសាទរចំពោះលទ្ធផលដែលអគ្គ នាយកដ្ឋានទាំង៥ចំណុះឱ្យក្រសួងព័ត៌មាន ដែលបានខិតខំអនុវត្តការងាររបស់ខ្លួននៅពេលកន្លងមក ទទួលបានលទ្ធផលល្អ។ ឯកឧត្តម ក៏បានណែនាំដល់គណៈកម្ម ការសទ្ទានុក្រមរបស់ក្រសួងព័ត៌មានធ្វើយ៉ាងណាឱ្យរៀបចំ ជាសទ្ទានុក្រមអេឡិចត្រូនិចពាក់ព័ន្ធ នឹងវិស័យព័ត៌មាននិងសោតទស្សន៍ ឱ្យបណ្ដាញក្រសួងស្ថាប័នពាក់ព័ន្ធយកទៅប្រើប្រាស់ និងឱ្យស្របតាមស្ថានភាពបច្ចុប្បន្ននៅក្នុងព្រះ រាជាណាចក្រកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងនៅក្នុងពិភព លោកដែលកំពុងមានការវិវត្តន៍យ៉ាងឆាប់រហ័សទាក់ទងទៅនឹងវិស័យនយោបាយ សេដ្ឋកិច្ច វិស័យព័ត៌មាន និងវិស័យផ្សេងៗផងដែរ។ ឯកឧត្តម មាស សុភ័ណ្ឌ អនុ រដ្ឋលេខាធិការ និងជាអ្នកនាំ ពាក្យក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា តាមរយៈកិច្ច ប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្ដីបានណែនាំដល់គណៈកម្មការសទ្ទានុក្រមរបស់ក្រសួងព័ត៌ មាន ឱ្យរៀបចំជាសទ្ទានុក្រមអេឡិចត្រូនិចពាក់ព័ន្ធនឹងវិស័យព័ត៌មាននិងសោត ទស្សន៍ ដើម្បីឱ្យបណ្ដាញក្រសួងស្ថាប័នពាក់ព័ន្ធយកទៅប្រើប្រាស់។ «ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖ ឯកឧត្តមរដ្ឋមន្ត្រីលោកបានផ្ដល់អនុសាសន៍ដល់ គណៈ កម្មការសទ្ទានុក្រមរបស់ក្រសួងព័ត៌មាន សូមឱ្យរៀបចំនៅអ៊ីបុកឬក៏សទ្ទានុក្រមអេឡិចត្រូនិចមួយដើម្បីបញ្ចូលបច្ចេកទេសថ្មីៗដែលពាក់ព័ន្ធទៅនឹងវិស័យព័ត៌មាននិងសោតទស្សន៍ ដែលគណៈកម្ម ការសទ្ទានុក្រមនៃក្រសួងព័ត៌ មានបានស្នើសុំនិងទទួលបាននូវការអនុម័តពីក្រុមប្រឹក្សាអក្សរសាស្ត្រជាតិរួចហើយនោះ ដើម្បីឱ្យបណ្ដាញក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសមន្ត្រីរាជការទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនៃក្រសួងព័ត៌ មាននេះ យកពាក្យទាំងអស់នោះទៅប្រើប្រាស់ឱ្យមានសុគតភាពនិងស្របទៅតាមអ្វីដែលជាខ្លឹមសារដែលត្រូវបានអនុម័តជាផ្លូវការដោយក្រុមប្រឹក្សាអក្សរសាស្ត្រជាតិរបស់យើងកន្លងមក»។ ឯកឧត្តម មាស សុភ័ណ្ឌ បានបន្ដថា ក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោត សរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់បងប្អូនមន្ត្រីរាជការនៅក្នុងអគ្គនាយកដ្ឋានទាំងបីដែលបានខិតខំនៅក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលបានខិតខំបំពេញការងារនៅក្នុងការផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាកម្មវិធីផ្សេងៗ នៅតាមបណ្ដាខេត្តនានា ដែលពាក់ព័ន្ធទៅនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលទើបតែកន្លងផុតទៅនៅពេលថ្មីៗនេះ ដើម្បីបម្រើទៅដល់ការផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋបានស្ដាប់និងទស្សនាបានយ៉ាងទូលំទូលាយ៕សម្រួលដោយ ទៀង បុណ្ណរី