ថយន្តមន្ត្រីបរិស្ថានម្នាក់ នៅខេត្តស្ទឹងត្រែង បើកបុកម៉ូតូឌុបព្រះសង្ឃបណ្តាលឱ្យស្លាប់2នាក់ និងរហួសធ្ងន់ម្នាក់ ដកដង្ហើមចង្រិតមិនដឹងស្លាប់ឬក៏នៅរស់ក្នុងស្រុកសៀមប៉ាង

ខេត្តសឹ្ទងត្រែងៈ រថយន្តមួយគ្រឿងដែលគេដឹងថា បើកបរដោយមន្ត្រីបរិស្ថានម្នាក់ក្នុងខេត្តស្ទឹងត្រែង បានបើកទៅបុកនឹងម៉ូតូឌុបព្រះសង្ឃ មានគ្នា 3នាក់ ចំពីមុខពេញទំហឹង បណ្ដាលឲ្យស្លាប់មនុស្ស 2 នាក់និងរបួសធ្ងន់ម្នាក់ដឹកយកមកធ្វើការសង្គ្រោះបន្ទាន់មកកាន់មន្ទីរពេទ្យបង្អែកខេត្ត កាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ នៅចំណុចទួលអន្ទង់ ក្បែរការដ្ឋានវាយថ្ម ស្ថិតនៅភូមិកញ្ចាញ់គោក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលមន្ត្រីបរិស្ថានបានបើកបរបង្កគ្រោះថ្នាក់នោះ មានម៉ាកហាយឡិនឌឺ ១គ្រឿង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2X 5626 បើកបរក្នុងល្បឿនលឿនបញ្រ្ចាសទិសដៅគ្នា បានទៅបុកម៉ូតូម៉ាកទ្រីមសង C125 1គ្រឿង ពណ៍ខ្មៅពាក់ស្លាកលេខ សឹ្ទងត្រែង1C 1094 ដោយជិះម៉ូតូឌុបព្រះសង្ឃ 2អង្គ និងបុរសម្នាក់ជាអ្នកបើកម៉ូតូ នៅចំណុចកើតហេតុខាងលើនោះតែម្ដង។

ជុំវិញក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ លោក ជឹម អេន អធិការនគរបាលស្រុកសៀមប៉ាង បានប្រាប់អ្នកសាព័ត៌មាន តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៥ ខែមេសានេះឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក់ហាយឡិនដឺ និងម៉ូតូឌ្រីមសង់ខាងលើនេះ គឺបណ្ដាលឱ្យមនុស្សស្លាប់02នាក់ និងរងរបួសធ្ងន់01នាក់។ រីឯអ្នកបើកបរម៉ូតូមានឈ្មោះ ថុល ផល្លា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកញ្ចាញ់គោក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តសឹ្ទងត្រែង(បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗ) ។
លោកអធិការនគរបាលស្រុកសៀមប៉ាង បានបញ្ជាបន្តថា ទី2 អ្នកជិះម៉ូតូរួមដំណើរជាព្រះសង្ឃងចំនួន2អង្គ មានព្រះនាម ម៉ៃ យ៉ា ភេទប្រុស ព្រះជន 12ព្រះវស្សា គង់នៅវត្តកញ្ចាញគោក (បានសុគត់នៅកន្លែងកើតហេតុងដែរ) និងព្រះអង្គមួយអង្គទៀតមានព្រះនាម កច ឆៃ ភេទប្រុស អាយុ12វង្សាគង់នៅវត្តកញ្ចាញគោក (រងរបួសធ្ងន់) ។

ដោយឡែកអ្នកបើកបររថយន្តជាអ្នកបង្ករហេតុ មានឈ្មោះ ទូច វិចិត្រ ភេទប្រុសអាយុ ៣២ឆ្នាំ មានទួនាទីជាមន្រ្តីបរស្ថាន មានទីលំនៅក្នុងក្រុងសឹ្ទងត្រែង ខេត្តស្ទឹងត្រែង ។

បច្ចុប្បន្នកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែសំបូរ បានចុះវាស់វែងដល់កន្លែងកើតហេតុ។ រួចហើយក៏បានយករថយន្តបង្កនិងម៉ូតូជនរងគ្រោះយកមករក្សាទុកនៅកន្លែងប៉ុស្តិ៍ន គរបាលរដ្ឋបាល ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តសឹ្ទងត្រែង និងត្រៀមបញ្ជូនទៅស្នងការខេត្តបន្ត ។
សូមបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចររាចរណ៍ខាងលើនេះ ព្រះសង្ឃមួយអង្គដែលរងរបួសធ្ងន់ធ្ងរ ដែលមានព្រះនាម កច ឆៃ ភេទ ប្រុសអាយុ ១២ឆ្នាំ មុខរបរព្រះសង្ឃ ត្រូវបានសុគតមុនពេលមក ដល់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង