ព្រឹទ្ធសភា ចុះ MOU ជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ព្រឹទ្ធសភា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) ជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្រោមអធិបតីភាពឯកឧត្ដមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។

អនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងដើម្បីគាំទ្រ លើកស្ទួយ និងការពារសិទ្ធិជនគ្រប់រូប ជាពិសេសស្ត្រីងាយរងគ្រោះឱ្យមានសិទ្ធិ សេរីភាពស្មើគ្នាចំពោះមុខច្បាប់ និងមានសេចក្តីថ្លៃថ្នូរ យុត្តិធម៌៕

អត្ថបទដែលជាប់ទាក់ទង