សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូប សំណាក “ព្រះថោងនាងនាគ” ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២
រាជធានីភ្នំពេញ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២–
នៅព្រឹកថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សានិងចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីអភិសេករូប សំណាក “ព្រះថោងនាងនាគ” ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត។
សូមជម្រាបជូនថា រូបសំណាក ព្រះថោងនាងនាគ នឹងត្រូវបានរៀបចំផ្គុំលើកដំឡើងដាក់លើបល្ល័ង្ករួចរាល់មុនថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មុនពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់នាពេលខាងមុខនេះ៕សម្រួលដោយ ទៀង បុណ្ណរី