ផ្ទាំងប៉ាណូរបស់ក្រុមហ៊ុន ទ្រី ដាណា ត្រូវអាជ្ញាធររុះរើចេញ ព្រោះមិនទាន់មានច្បាប់អនុញ្ញាត

TNM(ប៉ៃលិន)៖ព័ត៌មានបឋមពីអាជ្ញាធរ បានអោយដឹងថា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ផ្ទាំងប៉ាណូរបស់ក្រុមហ៊ុន ទ្រី ដាណា (NNP) ដែលដាក់ទទឹងផ្លូវជាតិលេខ៥៧ ក្នុងខេត្តប៉ៃលិន ត្រូវបានអាជ្ញាធរខេត្តប៉ៃលិនសហការជាមួយមន្ត្រីជំនាញក្រុងប៉ៃលិន សម្រេចរុះរើចេញ ព្រោះមិនទាន់មានច្បាប់អនុញ្ញាតឲ្យដាក់ បែរជាលួចដាក់ដោយគ្មានអាជ្ញាធរជំនាញដឹងឮ ។

ករណីនេះ អាជ្ញាធរមានសមត្ថកិច្ច កំពុងស្រាវជ្រាវបន្តទៀត ហេតុអ្វី មិនទាន់មានច្បាប់ អនុញ្ញាត ផង បែរជាផ្ទាំងប៉ាណូរបស់ក្រុមហ៊ុន ទ្រី ដាណា អាចដាក់ផ្សាយទទឹងផ្លូវសាធារណៈ បែបនេះ ៕

អត្ថបទដែលជាប់ទាក់ទង