មានសង្វៀនបញ្ជល់មាន់មួយកន្លែងដែលកំពុងតែបន្តបើកលេងជារៀងរាល់ថ្ងៃដោយមិនញញើតពីសមត្ថកិច្ចណាឡើយ
ខេត្តត្បូងឃ្មុំ/ នៅថ្ងៃទី 1 ខែមេសាឆ្នាំ 2022 មានសង្វៀនជល់មាន់មួយកន្លែងដែលកំពុងបន្តបើកលេងជារៀងរាល់ថ្ងៃដោយមិនញញើតពីសមត្ថកិច្ចណាឡើយសង្វៀនបញ្ជល់មាន់មួយនោះគឺជារបស់ លោកហាក់ ដែលស្ថិតនៅចំណុច ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ តាមប្រភពព័ត៌មានឱ្យបានដឹងច្បាស់ថាសង្វៀនបញ្ជល់មាន់នោះបានបើកលេងជារៀងរាល់ថ្ងៃស្រែកហ៊ោកញ្ជ្រៀវដោយមិនមានសមត្ថកិច្ចណាមកចុះបង្ក្រាបឡើយហើយជាម្ចាស់សង្វៀននោះមានខ្សែធំហើយតាមមើលទៅបានអាចបើកលេងជាអនាធិបតេយ្យដោយមិនមានសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបឡើយ ប្រជាពលរដ្ឋគាត់បានភ័យខ្លាចយ៉ាងខ្លាំងដោយសារមានសង្វៀនជល់មាន់មួយកន្លែងដែលកំពុងតែបន្តបើកលេងមានផលប៉ះពាល់ខ្លាចមានអំពើចោរកម្មនិងអំពើហិង្សាអញ្ចឹងហើយគាត់បានសុំដល់ខាងអង្គភាពសារព័ត៌មានទាំងអស់ជួយផ្សព្វផ្សាយឲ្យបានដឹងដល់សមត្ថកិច្ចនិងអាជ្ញាធរភូមិឃុំឲ្យចុះត្រួតពិនិត្យមើលផង។សម្រួលដោយ ទៀង បុណ្ណរ