គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំសៀមបូក ទទួលបាន អាគារ មួយខ្នង និងសំភារៈរដ្ឋបាល ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ។
ខេត្តស្ទឹងត្រែង៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំសៀមបូក ស្រុក សៀមបូក ខេត្តស្ទឹងត្រែង ទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ដែលមាន អាគារស្នាក់ការ (ទំហំ ៦ម. x ៩ម) និងសម្ភារៈរួមមាន តុប្រជុំ ចំនួន១ តុធ្វើការ ចំនួន ១ កៅអី ឈើ ចំនួន ១ និងកៅអីជ័រ ១០។
ពិធីប្រគល់ទទួល បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០២២ ក្រោម អធិបតីភាព ឯកឧត្តម ឈាង ឡាក់ អនុប្រធាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង និងជាប្រធានគណៈប្រចាំការ អចិន្រ្តៃយ៏គណបក្សខេត្ត លោក ថោង ស្រាន់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុក សៀមបូក។
ក្នុងពិធីនោះផងដែរ គឺមានការសូត្រមន្ត តម្លើងរាសី ឡើងទីស្នាក់ការគណបក្ស ដែលមានការរួមពីសំណាក់ សមាជិក សមាជិកា គណបក្សស្រុក និងឃុំ ។
ឯកឧត្តម ឈាង ឡាក់ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអំណោយដ៏ថ្លៃថ្លារបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ដែរបានប្រគល់ជូនគណៈកម្មាធិការគណបក្សឃុំសៀមបូក នូវ អាគារស្នាក់ការថ្មី និងសំភារៈមួយចំនួន ដើម្បីបង្កការងាយស្រួលដល់សមាជិក គណបក្សក្នុងការបំពេញការងារ។
ឯកឧត្ដម ឈាង ឡាក់ បន្តថា ទាំងនេះគឺជាសមិទ្ធផល ថ្មីមួយ ដែលបម្រើឲ្យរដ្ឋបាលគណបក្សនៅថ្នាក់មូលដ្ឋាន ហើយអគារនិង សម្ភារៈនេះក៏បានបង្ហាញពីភាពរឹងមាំ ក្នុងការដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក មគ្គុទេ្ទសឯក និងប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិ ពេញ លេញ ៕សម្រួលដោយ ទៀង បុណ្ណរី