ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធាន គ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម ពេជ្រ សោភ័ណ្
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធាន គ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម ពេជ្រ សោភ័ណ្ឌ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប និងលោកស្រី អេឡេណ័រ មូឯក ប៉ូលឌុយប្រូល អនុប្រធានគណៈកម្មការយុទ្ធសាស្ត្ររបស់អង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា បានអញ្ជើញជាធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសិក្ខាកាមជ័យលាភីបញ្ចប់វគ្គបណ្តុះបណ្តាលឆ្នាំសិក្សា ២០២០-២០២១ របស់សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ចំនួន១៥៦រូប ដោយក្នុងនោះសិក្ខាកាមចំនួន ៦រូបបានទទួលអាហារូបករណ៍ហ្វឹកហាត់ជំនាញនៅប្រទេសអាល្លឺម៉ង់ និង១រូបទៅប្រទេសស្វីស។
សូមជម្រាបផងដែរថាសាលាសណ្ឋាគារ និងទេសចរេណ៍ប៉ូល ឌុយប្រ៊ូល បានខិតយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អស់រយៈប្រមាណជាង ២០ឆ្នាំមកនេះ ហើយបានបណ្តុះបណ្តាលជំនាញដល់យុវជនកម្ពុជាប្រមាណសរុបចំនួន ៤.៩៥៥នាក់។សម្រួលដោយ ទៀង បុណ្ណរី