អភិបាលរងថ្មី ក្រុងសែនមនោរម្យ ចូលកាន់មុខតំណែង

មណ្ឌលគិរី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២–

ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងថ្មី លោកស្រី ហង់ សាម៉ៃ ជាអភិបាលរង នៃគណៈអភិបាលក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅសាលាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីលោក លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំងបី អភិបាល អភិបាលរងក្រុង អធិការ អធិការរង ចៅសង្កាត់ទាំង៤របស់ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង