លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ទទួលជួបឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារ

នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង។
ក្នុងកិច្ចជំនួបពិភាក្សាការងារនេះ ឯកឧត្ដម ឯកអគ្គរដ្ឋទូត បានលើកទ្បើងនូវការអភិវឌ្ឍកោះទទឹង និងការផ្ដល់អាហារូបករណ៍ ដល់សិស្សានុសិស្ស មន្ត្រីរាជការ និងមន្ត្រីអន្តោប្រវេសន៍ នៅតាមច្រកព្រំដែនអន្តរជាតិ ជាពិសេស ផ្ដោតសំខាន់ទៅលើមន្ត្រីនគរបាលអន្តោប្រវេសន៍ជាស្ត្រី ដែលបម្រើការងារនៅតាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម និងបានលើកទ្បើងពីការផ្ដល់ទូក្លាសេវ៉ាក់សាំង ជូនដល់រដ្ឋបាលខេត្ត។
ជាមួយគ្នានោះផងដែរ លោកជំទាវ អភិបាល ក៏បានស្នើសូមអាហារូបករណ៍ ឯកឧត្ដម អគ្គរដ្ឋទូត នូវវគ្គសិក្សាផ្សេងៗ (វគ្គរយៈពេលខ្លី ឬរយះពេលវែង)ដល់សិស្សានុសិស្ស ព្រមទាំងមន្ត្រីរាជការខេត្តកោះកុង ដើម្បីអភិវឌ្ឍន៍ចំណេះដឹង និងជំនាញបន្ថែមទៀត៕សម្រួលដោយ ទៀង បុណ្ណរី
អត្ថបទដែលជាប់ទាក់ទង