ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តបាន កំពុងតែបន្តជួបសម្របសម្រួលដោះស្រាយទុក្ខលំបាក ក៏ដូចជាបញ្ហាប្រឈម និង សំណូមពរជូនបងប្អូនប្រជាពលរដ្ឋ ដែលមកពីបណ្ដាស្រុក ក្រុងក្នុងខេត្តពោធិ៍សាត់
TNM(ខេត្តពោធិ៍សាត់) ៖នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តបាន កំពុងតែបន្តជួបសម្របសម្រួលដោះស្រាយទុក្ខលំបាក ក៏ដូចជាបញ្ហាប្រឈម និង សំណូមពរជូនបងប្អូនប្រជាពលរដ្ឋ ដែលមកពីបណ្ដាស្រុក ក្រុងក្នុងខេត្តពោធិ៍សាត់ ព្រមទាំងបានផ្តល់ស្បៀងជូនដល់ជនចាស់ជរាទីទ័លខ្លាំង គ្រួសារក្រីក្រខ្វះខាតពិតប្រាកដ នៅវេទិកាសាលាខេត្ត។
សូមបញ្ជាក់ថាការដោះស្រាយទុក្ខកង្វល់ជូនបងប្អូនប្រជាពលរដ្ឋ នេះគឺជាការដោះស្រាយក្រៅប្រព័ន្ធតុលាការ ហើយក្នុងនោះឯកឧត្ដម ក៏តែងតែពន្យល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីច្បាប់ និងប្រាប់ឱ្យពួកគាត់ប្រកាន់យកនូវភាពសុក្រឹត និងយុត្តិធម៌ ហើយក៏តែងតែទទួលបានលទ្ធផលគ្រប់ភាគី គឺគ្មានអ្នកឈ្នះនិងគ្មានអ្នកចាញ់នោះឡើយ។ ការដោះស្រាយរបស់ឯកឧត្តម ដោយផ្តោតសំខាន់ទៅលើភាពយុត្តិធម៌ គ្មានលំអៀង ព្រោះថាបងប្អូនដែលមកពឹងពាក់និងឲ្យជួយដោះស្រាយនោះគឺ ប្រៀបបានដូចជាឱពុក ជាម្តាយ ជាបងប្អូនក្នុងមហាគ្រួសារតែមួយ មិនធ្វើអ្វីដែលនាំឲ្យពួកគាត់មានការថ្នាំងថ្នាក់ឡើយ។
ក្នុងការដោះស្រាយនេះ ក៏មានការចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកអភិបាលស្រុកក្រុង ដែលពាក់ព័ន្ធរឿងក្ដី និងលោក ស្រីប្រធាន អនុប្រធានមន្ទីរជំនាញដែលពាក់ព័ន្ធ៕





