ក្រសួងព័ត៌មានបានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីគោលនយោបាយជាតិ ការគាំពារ និងអភិវឌ្ឍន៍កុមារតូច សម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅថ្នាក់ក្រោមជាតិ

ព្រះសីហនុ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២

នៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានក្រុមការងារបច្ចេក ទេសកុមារតូចក្រសួងព័ត៌មាន និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីគោលនយោបាយជាតិ ការគាំពារ និងអភិវឌ្ឍន៍ កុមារតូច សម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីលោក លោកស្រីអនុប្រធានមន្ទីរ អង្គភាព មន្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ។

លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្ដព្រះសីហនុ បានរាយការណ៍ពីវិស័យ ព័ត៌មានខេត្តព្រះសីហនុ មន្ទីរមានការិយាល័យចំនួន៥ ការអប់រំផ្សព្វផ្សាយកម្មវិធីទូរ ទស្សន៍ជាតិកម្ពុជាចំនួន៦៥៨ម៉ោង, វិទ្យុ FMជាតិកំពង់សោម 93MHz ផ្សាយចំនួន ៦,១២០ម៉ោង, វិទ្យុសឹង្ហមាស FM-104MHz ផ្សាយ ៦,១២០ម៉ោង ផ្សាយព័ត៌មានតាមវិទ្យុ ១,១៨៣អត្ថបទ និងអត្ថបទផ្សេង ១,០៨០អត្ថបទ។ ទូរទស្សន៍ចុះយកព័ត៌មាន ៣៩៣ លើក និងផ្សព្វផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា ២៥៨អត្ថបទ, ទូរទស្សន៍ និងវិទ្យុផ្សាយបន្តផ្ទាល់ និងផ្សាយឡើងវិញប្រសាសន៍សម្តេចតេជោ  ៤៥ប៉េក វិទ្យុជាតិផ្សាយជាភាសារចិន ៣១៣ព័ត៌មាន , ផ្សាយព័ត៌មានឧតុនិយម ២៩អត្ថបទ ផ្សាយព័ត៌មានពាក់ព័ន្ធជំងឺកូវីដ-១៩  ៧០៨លើក សារលិខិតរបស់ខេត្ត ៨១អត្ថបទ, បញ្ជូនព័ត៌មានទៅអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល១៦៧អត្ថបទ និងបញ្ជូនទៅក្រសួង ២៦២អត្ថបទ។ បោះពុម្ពផ្សាយ ព្រឹត្តិបត្រឆ្នេរសមុទ្រ៦២លើក ស្មើ ៦០០ក្បាល និងសហការជា មួយរដ្ឋបាលខេត្តចុះយុទ្ធនា ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅតំបន់ក្រហមក្នុងក្រុងព្រះសីហនុ។

លោកប្រធានមន្ទីរបានបន្តថា ខេត្តមានស្ថានីយវិទ្យុផ្សាយផ្ទាល់ចំនួន៣ វិទ្យុផ្សាយ បន្ត១៨ ទូរទស្សន៍ ១៦ស្ថានីយ ទូរទស្សន៍ខ្សែកាបចំនួន ៥អង្គភាពសារព័ត៌មាន៦៦ និងគេហ ទំព័រចំនួន៦។ ប្រព័ន្ធផ្សព្វផ្សាយកំពុងអនុវត្តន៍ តួនាទីយ៉ាងសំខាន់ជាកញ្ចក់ឆ្លុះបញ្ចាំងទិដ្ឋភាព ដែលកើតមានឡើងក្នុងខេត្ត ស្របតាមមុខ ជំនាញវិជ្ជាជីវៈរបស់ខ្លួន។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត បានស្វាគមន៍សិក្ខាសាលា ស្ដីពីការគាំទ្រ និងអភិវឌ្ឍន៍កុមារតូច គឺជាកម្មវិធីផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ ពិសេសមាតា បិតា អាណាព្យាបាល ឱ្យទទួលបាននូវចំណេះដឹង អំពីវិធីគាំពារ និងអភិវឌ្ឍន៍កុមារតូច ឆ្លើយតបនឹងភារកិច្ចដ៏ឧត្តុង្គ ឧត្តមក្នុងស្មារតីសហការប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពរួមចំណែក សម្រេចគោលដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងព័ត៌មាន និងក្រសួង អប់រំដែលបានចុះអនុស្សរណៈក្នុងការកសាងផែនការ សកម្មភាព និងខ្លឹមសារ ដើម្បីផលិត កម្មវិធីផ្សព្វផ្សាយអប់រំមានឈ្មោះ “កម្មវិធីស្រឡាញ់កូន” ដោយផ្អែកតាមស្មារតី នៃអនុស្សរណៈសហប្រតិបត្តិការនេះ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស កុមារតូច វិស័យព័ត៌មានបានបំពេញសកម្មភាពយ៉ាងមមាញឹកផ្សព្វផ្សាយដល់សហគមន៍នៅ ទីប្រជុំជន តំបន់ជនបទដាច់ស្រយាល រួមទាំងតំបន់ជនជាតិភាគតិច ដើម្បីឈ្វេងយល់អំពីស្ថានភាព នៃការចិញ្ចឹមបីបាច់ ថែរក្សា សុខភាព នឹងផ្ដល់អាហារូបត្ថម្ភ ការរៀនសូត្ររបស់កុមារ ដែលស្ថិតក្នុងស្ថានភាពជីវភាពរស់ នៅក្នុងបរិស្ថាន និងតម្លៃប្រពៃណី ហើយផលិតជា កម្មវិធីអប់រំផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិ។

ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានការងារបច្ចេក ទេសកុមារតូច នៃក្រសួងព័ត៌មាន  បានបញ្ជាក់ថា សិក្ខាសាលាមានគោលបំណងផ្តល់ការ យល់ដឹងដល់មន្ត្រីដែលកំពុងបម្រើការងារ ក្នុងប្រព័ន្ធផ្សព្វផ្សាយថ្នាក់ក្រោមជាតិ សំដៅផ្ដល់ សេវាថែទាំ សេវាអប់រំសុខភាព ព្រមទាំងអាហារូបត្ថម្ភ ចាប់ពីកំណើតរហូតដល់ អាយុក្រោម ៦ឆ្នាំ។ មាតា បិតាមានភារកិច្ចលើកកម្ពស់ ការអភិវឌ្ឍ ផ្នែករាងកាយ សុខភាព ការអភិវឌ្ឍ ផ្នែកសីលធម៌ វប្បធម៌ និងអភិវឌ្ឍសង្គម ព្រមទាំងការ អភិវឌ្ឍផ្នែកបញ្ញា ស្មារតីរបស់កុមារ ឆ្លើយតបនឹងការអភិវឌ្ឍធនធានមនុស្សស្រប តាមតម្រូវ ដើម្បីឈានដល់ការអភិ វឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាក្រោមទិសស្លោក (កុមារល្អ យុវជនល្អ ពលរដ្ឋល្អ)។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងព័ត៌មាន បញ្ជាក់ទៀតថា ពិធីប្រកាសផ្សព្វផ្សាយគោល នយោបាយជាតិ និងផែនការសកម្មភាពជាតិ ស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច ឆ្នាំ២០១៤-២០១៨ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ចំណុចសំខាន់របស់កម្ពុជាក្នុងបរិការណ៍បច្ចុប្បន្ន គឺធានានូវការអភិវឌ្ឍប្រកប ដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាពដោយយកចិត្តទុកដាក់ដល់កុមារតូច ពិសេស កុមារតូចងាយរងគ្រោះ កុមារតូចជនជាតិដើមភាគតិច កុមារមានពិការភាព តាមរយៈបង្កើត នូវយន្តការកំណត់មុខសញ្ញាក្រុមកុមារដែលបាត់បង់ឱកាស ពង្រឹងយន្តការ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីផ្ដល់ឱកាសពេញ លេញឱ្យពួកគេ និងផ្ដល់អាទិភាពចំពោះក្មេងស្រី និងក្មេងដែលនៅតំបន់ជនបទដាច់ស្រយាល។

ដោយឡែកប្រព័ន្ធផ្សព្វផ្សាយ ត្រូវយកចិត្តទុកដាក់សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងកម្មវិធីអប់រំមាតា បិតាដោយផ្ដោតការយកចិត្តទុកដាក់លើសេវាអាហារូបត្ថម្ភ អនាម័យ ការថែទាំ និងប្រើប្រាស់សេវាសុខាភិ បាលឱ្យកាន់តែមានសារៈសំខាន់រួមចំណែក ដ៏សកម្មក្នុងការកសាងធនធានមនុស្សស្របតាមសំណូមពរ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅ ក្រោមទិសស្លោក “កុមារល្អ យុវជនល្អពលរដ្ឋល្អ” ។

ឯកឧត្តមសង្ឃឹមថា សិក្ខាកាមរបស់យើងនឹងខិតខំសិក្សា ក្រេបយកចំណេះដឹងថ្មីៗពី អង្គសិក្ខាសាលា ដើម្បីយកទៅផ្សព្វផ្សាយបន្តឱ្យកាន់តែស៊ីជម្រៅដល់មូលដ្ឋានដាច់ ស្រយាល៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង