ប្រទេសចិនបានបញ្ជូនឱសថគ្រាប់លេបទៅកាន់ជួរមុខដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ភ្នំពេញថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ –

ក្រុមហ៊ុន China Meheco បានប្រកាសនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនថា ក្រុមហ៊ុនឱសថយក្សរបស់ប្រទេសចិន China Meheco Group Co បានដឹកជញ្ជូនកញ្ចប់ឱសថគ្រាប់លេបដំបូងបង្អស់ដែលផលិតដោយក្រុមហ៊ុន Pfizer ទៅកាន់ជួរមុខនៃក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិន។

ឱសថដែលមានឈ្មោះថា Paxlovid ត្រូវបាននាំចូលពីប្រទេសប៊ែលហ្ស៊ិក ហើយបានមកដល់កាលពីថ្ងៃសៅរ៍នៅឯមជ្ឈមណ្ឌលដឹកជញ្ជូនរបស់ក្រុមហ៊ុន China Meheco ក្នុងសង្កាត់ Daxing នៃទីក្រុងប៉េកាំង ជាមួយនឹងនីតិវិធីទាំងអស់ត្រូវបានបញ្ចប់ ដូចជាការត្រួតពិនិត្យនៃការដាក់ចូលឃ្លាំងជាដើម។ មិនយូរប៉ុន្មាន ក្រុមហ៊ុនបានទទួលការបញ្ជាសម្រាប់ការបញ្ជូនជាបន្ទាន់ពីនិយតករដើម្បីដឹកជញ្ជូនឱសថនេះដើម្បីជួយដល់រដ្ឋាភិបាលក្នុងតំបន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

កាលពីព្រឹកថ្ងៃអាទិត្យ រថយន្តពិសេសដឹកឱសថនេះបានចាកចេញពីមជ្ឈមណ្ឌលដឹកជញ្ជូននៅសង្កាត់ Daxing ឆ្ពោះទៅកាន់ទីក្រុង Changchun នៃខេត្ត Jilin នៅភាគឦសាននៃប្រទេសចិន ដែលរងគ្រោះដោយរលកដ៏ខ្លាំងនៃការផ្ទុះការឆ្លងជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ។ ក្រុមហ៊ុននេះបានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឱសថនេះត្រូវបានគេរំពឹងថានឹងទៅដល់ទីក្រុង Changchun នៅថ្ងៃអាទិត្យដដែលនោះ ហើយនឹងត្រូវបានបញ្ជូនភ្លាមៗទៅកាន់ក្រុមការងារជួរមុខនៅពេលទៅដល់។

យោងតាមក្រុមហ៊ុន China Meheco បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន Pfizer ដើម្បីទទួលបន្ទុកប្រតិបត្តិការពាណិជ្ជកម្មរបស់ឱសថ Paxlovid នៅចិនដីគោក។

នៅពេលមុននេះ ឱសថនេះត្រូវបានបញ្ចូលទៅក្នុងគម្រោងចុងក្រោយបង្អស់នៃការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺកូវីដ-១៩ ដែលត្រូវបានអនុម័តដោយរដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិ។

ក្រុមហ៊ុន China Meheco បានមើលឃើញភាគហ៊ុនរបស់ខ្លួនមានការប្រែប្រួលមិនធម្មតាមួយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើងដល់កម្រិតនៃការជួញដូរ ១០ដងក្នុងរយៈពេល ១៣ថ្ងៃនៃថ្ងៃជួញដូរ រវាងថ្ងៃទី២ និងថ្ងៃទី២៨ ខែមីនា ជាមួយនឹងការកើនឡើងតម្លៃជិត ២០០ភាគរយ។

ក្រុមហ៊ុនបានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី១៨ ខែមីនា ដោយបាននិយាយថា ការប្រើប្រាស់ និងការលក់ឱសថនេះ គឺនៅមានភាពមិនទាន់ច្បាស់លាស់នៅឡើយទេ ហើយគេបានរំពឹងទុកថា វានឹងមិនមានផលប៉ះពាល់ខ្លាំងដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននោះទេ។

គិតត្រឹមល្ងាចថ្ងៃអាទិត្យ ប្រទេសចិនបានបញ្ជាក់ថាមានអ្នកឆ្លងជំងឺកូវីដ-១៩ ប្រមាណជិត ២០ ០០០នាក់។ ក្នុងចំណោមនោះ មានករណីឆ្លងចំនួន ១២ ៨៧៦នាក់មានមូលដ្ឋាននៅក្នុងខេត្ត Jilin៕

 

 

 

អត្ថបទដែលជាប់ទាក់ទង