ឯកឧត្តម ហ៊ុន ម៉ានី៖ ក្នុងរយៈកាល៤៤ឆ្នាំនៃអត្ថិភាពរបស់ខ្លួនសហភាពសហព័ន្ធយុវជនកម្ពុជាបានរួមចំណែកយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិជាមួយរាជរដ្ឋាភិបាល
សហភាពសហព័ន្ធយុវជនកម្ពុជាបានរួមចំណែកយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិជាមួយរាជរដ្ឋាភិបាលក្នុងការធានារក្សាឱ្យបាននូវសមិទ្ធផលទាំងឡាយដែលសម្រេចកន្លងមក លើគ្រប់វិស័យ ព្រមទាំងការចូលរួមកសាង និងការពារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលប្រសូត្រចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាពិសេសបន្ទាប់ពីការអនុវត្តដោយជោគជ័យនូវគោលនយោបាយឈ្នះ-ឈ្នះ ក្រោមមគ្គុទេសដឹកនាំដ៏ឆ្នើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្គ្រាមជាស្ថាពរនៅកម្ពុជា និងអាចអនុញ្ញាតឱ្យរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញអនុវត្តបាន១០០ភាគរយ។
ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា
នៅខេត្តសៀមរាប ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ។