ទាហានស្រីជនជាតិអង់គ្លេសត្រូវបានស៊ើបអង្កេតចំពោះការថ​តឈុតឆាក​ក្តៅសា​ច់នៅក្នុងមូលដ្ឋាន​នុយ​ក្លេអ៊ែរ

ទាហានស្រីជនជាតិអង់គ្លេសត្រូវបានស៊ើបអង្កេតពីការសង្ស័យក្នុងការថតវីដេអូក្តៅសាច់ជាមួយមិត្តប្រុសរបស់នាងនៅក្នុងមូលដ្ឋាននុយក្លេអ៊ែរសម្ងាត់បំផុតនៃ​កងទ័ពជើងទឹក។កាសែតNewYorkPostបានរាយ​ការណ៍ថាលោកស្រីClaireJenkinsអាយុ២៩ឆ្នាំជា​អនុសេនីយ៍ទោមកពីកងនាវាចរអង់គ្លេសត្រូវបានគេសង្ស័យថាបានថតវីដេអូក្តៅសាច់ជាច្រើនជាមួយមិត្តប្រុសរបស់នាងនៅមូលដ្ឋានកងទ័ពជើងទឹកសម្ងាត់កំពូលនៃ HMNB Clydeប្រទេសស្កុតឡេន។ សម្រាប់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរអង់គ្លេស។
ClaireJenkinsត្រូវបានគេសង្ស័យថាបានចុះផ្សាយនៅលើអនឡាញដែលអ្នកប្រើប្រាស់នឹងបង់ប្រាក់ដើម្បីមើលវីដេអូដែលបង្ហោះដោយរូបនាង។ តួឯកប្រុសនៅក្នុងវីដេអូនេះត្រូវបានគេនិយាយថាឈ្មោះLiam DoddingtonជានាវិកនៅHMNB Clyde ។ដោយដកស្រង់សំដីប្រភពល្បីមួយTheSunបាននិយាយថា “មេបញ្ជាការមិនអាចជឿរឿងនេះទេ។នេះជាការគំរាមកំហែងសន្តិសុខច្រើនជាង” ។យោងតាមរបាយការណ៍នាងJenkinsហាក់ដូចជាបានសារភាពចំពោះថ្នាក់លើរបស់នាងអំពីការបង្ហោះវីដេអូនៅលើអនឡាញដែលបានរៀបរាប់ខាងលើហើយបាននិយាយថានាងធ្វើវានៅក្នុងពេលទំនេររបស់នាង។ទាហានរូបនេះត្រូវបានគេនិយាយថាកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយសារតែមានការសង្ស័យ។ កាសែតNewYorkPostបាននិយាយថាតំណាងកងទ័ពជើងទឹកអង់គ្លេសបានបញ្ជាក់ថា“ ការស៊ើបអង្កេតកំពុងបន្ត”។Jenkinsទទួលខុសត្រូវក្នុងការបញ្ជាក្រុមនាវិកមួយក្រុមនៅលើនាវាមុជទឹកអង់គ្លេសHMSArtfulនិងជួយក្នុងការគ្រប់គ្រងមីស៊ីលTomahawkនិងកងកម្លាំងពិសេសនៅលើសមុទ្រក៏ដូចជាកងកម្លាំងសម្ងាត់។យោងទៅតាមសារព័ត៌មានTheSunបានអោយដឹងថាមនុស្សជាច្រើនមានការព្រួយបារម្ភថាJenkinsនិងមិត្តប្រុសរបស់នាងអាចនឹងត្រូវបានវាយដំដោយកម្លាំងខាងក្រៅបន្ទាប់ពីបានបង្ហោះវីដេអូដែលថតនៅក្នុងមូលដ្ឋានសម្ងាត់តាមអ៊ីនធឺណេត៕

អត្ថបទដែលជាប់ទាក់ទង