ថ្ងៃនេះ រុស្ស៊ី និង អ៊ុយក្រែន ចរចាគ្នាម្តងទៀត

ក្រុមមន្ត្រីបាននិយាយថា ប្រទេសអ៊ុយក្រែន និងរុស្ស៊ី នឹងរៀបចំកិច្ចចរចាជុំថ្មីមួយទៀត នៅថ្ងៃចន្ទទី១៤ខែមីនានេះ។

លោក Mykhailo Podoliak ទីប្រឹក្សាលោក Zelenskyy និងជាផ្នែកនៃក្រុមចរចាបាននិយាយថា កិច្ចពិភាក្សានឹងបន្តឡើងវិញ តាមរយៈវីដេអូ។

ការអះអាងរបស់លោកនៅលើ Twitter ក៏បានបញ្ជាក់ពីសេចក្តីថ្លែងការណ៍មុននេះ ដោយលោក Dmitry Peskov អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង