អំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានទៅដល់គ្រួសារលោក ឌុក ផន អាយុ៦៧ឆ្នាំ ជាអតីតយុទ្ធជន ក្លាយជាជនពិការជើងនៅសម័យសង្រ្គាម ដោយសារអំបែងគ្រាប់បែក និងកំពុងសម្រាកព្យាបាលជំងឺប្រចាំកាយនៅឯផ្ទះ
ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២ លោក រស់ សុខន នាយករងសាខាកាកបាទ ក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមប្រតិបត្តិសាខា និងអនុសាខាស្រុកមេមត់ ព្រមទាំងសហការីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ទៅជូនដល់គ្រួសាររបស់លោក ឌុក ផន អាយុ៦៧ឆ្នាំ ជាអតីតយុទ្ធជនបានក្លាយជាជនពិការជើងនៅសម័យសង្រ្គាម ដោយសារអំបែងគ្រាប់បែក និងកំពុងសម្រាកព្យាបាលជំងឺប្រចាំកាយនៅឯផ្ទះ មានទីលំនៅបច្ចុប្បន្ននៅភូមិដូង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
នាឱកាសនោះ លោកនាយករងសាខាបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ មិនតែប៉ុណ្ណោះ លោកក៏បានបន្តទៀតថាក្នុងករណីនេះសូមបងប្អូនត្រូវទៅពិគ្រោះ ឬព្យាបាលជាមួយពេទ្យជំនាញដើម្បីសុវត្ថិភាពក្នុងការព្យាបាល និងត្រូវអនុវត្តនូវវិធានការបង្ការតាមសារគន្លឹះរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់នៃការឆ្លងរីករាលដាលរបស់ជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នា ថែមទាំងបានជូនពរឱ្យលោកឆាប់ជាសះស្បើយពីរោគានានាក្នុងពេលបន្ទាប់។
អំណោយមនុស្សធម៌ដែលបានផ្តល់ជូនរួមមាន÷ អង្ករ៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ត្រីខ១០កំប៉ុង ប្រេងឆា១ដប និងថវិកាមួយចំនួនផងដែរ៕ អរគុណសន្តិភាព