ស្លាប់៥នាក់ និងរបួស១៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១០ ខែកុម្ភៈនេះ

TNM(ភ្នំពេញ) ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ០៥នាក់ (ស្រី០៣នាក់) បានស្លាប់ ខណៈ០៨នាក់របួសធ្ងន់ (ស្រី០២នាក់) និងរបួសស្រាល០៧នាក់ (ស្រី០៣នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០ កុម្ភៈនេះបានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២០ នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន១០លើក៕

អត្ថបទដែលជាប់ទាក់ទង