កំលោះព្រះវិហារម្នាក់ស្ម័គ្រមេម៉ាយកូនមួយនៅកំពង់ធំមិនបាន សម្រេចផ្តាច់ជីវិតទាំងគូស្នេហ៍ ដោយអាវុធកែច្នៃយ៉ាងព្រៃផ្សៃ


ខេត្តកំពង់ធំ៖ នៅម៉ោង១២,៣០នាទីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ មានករណីឃាតកម្មមួយ កើតនៅផ្ទះឈ្មោះ គង់ ណាក់ ភេទប្រុស អាយុ៦០ឆ្នាំ (ម្ចាស់ផ្ទះ)នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ គង់ គឹមហ័ន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិកើតហេតុ(ស្លាប់ណៅនឹងកន្លែងកើតហេតុ)ដោយបាញ់ត្រូវគល់កខាងឆ្វេង បែកក្បាល១គ្រាប់។


ចំណែកជនបង្កឈ្មោះ សុខ សូយ៉ន ហៅឌី រស់នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហា៊ (បាញ់សម្លាប់ខ្លួនបែកលលាដ៏ក្បាល)។
ក្នុងករណីហេតុការណ៍នេះ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេដឹងថា ជនបង្កបានមកសុំរៀនធ្វើជាងជួសជុលធ្វើម៉ូតូរយ:ពេល១ឆ្នាំ ហើយចុងក្រោយប្រហែលបីខែនេះ ជនបង្កបានស្រលាញ់ជនរងគ្រោះ តែជនរងគ្រោះ(កូនមេជាង)តែកូនមេជាងមិនព្រមស្រលាញ់វិញ។ លុះដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ជនបង្កបានទៅលេងផ្ទះខ្លួនដេកមួយយប់ លុះត្រឡប់មកវិញ រហូតដល់ថ្ងៃកើតហេតុទើបជនបង្កបានយកកាំភ្លើងកែឆ្នៃបាញ់សម្លាប់ជនរងគ្រោះ រួចបាញ់សម្លាប់ខ្លួនឯង។
សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុថា បណ្តាលមកពីជនបង្កស្រលាញ់ជនរងគ្រោះ តែជនរងមិនព្រមស្រលាញ់ ទើបបណ្តាលឲ្យកើតជាករណីឃាតកម្មតែម្តង។
វត្ថុតាងសមត្ថកិច្ចប្រមូលបានមានអាវុធខ្លីកែឆ្នៃចំនួន២ដើម។
រីឯសាកសពទាំងពីរ សមត្ថកិច្ចបានប្រគល់ជូនទៅសាច់ញ្ញាតិឲ្យនាំយកទៅធ្វើបុណ្យតាមប្រពៃណី រៀងៗខ្លួន៕

  

អត្ថបទដែលជាប់ទាក់ទង