ថៃនឹងប្រើប្រាស់វ៉ាក់សាំងក្រុមហ៊ុនចិន Sinovac ក្នុងករណីបន្ទាន់ក្នុងខែកុម្ភៈនេះ

TNM(បាងកក )៖ ប្រទេសថៃនឹងអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងចិន Sinovac នៅក្នុងករណីបន្ទាន់នៅក្នុងខែកុម្ភៈនេះ ដើម្បីចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការ COVID-19 ជាលើកដំបូង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោក Anutin Charnvirakul ធ្លាប់បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីដើមសប្តាហ៍នេះថា វ៉ាក់សាំងសាំងបង្ការ COVID-19 របស់ក្រុមហ៊ុនចិន Sinovac ដំណាក់កាលទី១នឹងមកដល់នៅអំឡុងខែកុម្ភៈនេះ ដល់ខែមេសា។

ដោយឡែកវ៉ាក់សាំងបន្តបន្ទាប់ទៀត មកពីក្រុមហ៊ុនអង់គ្លេស AstraZeneca ក៏នឹងមកដល់ប្រទេសថៃផងដែរ នៅចុងឆ្នាំ២០២១នេះ។

សូមជម្រាបថា គិតត្រឹមថ្ងៃពុធនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ២៣,៩០៣ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៨០នាក់ និងជាសះស្បើយឡើងវិញ១៨,៩១៤នាក់៕

អត្ថបទដែលជាប់ទាក់ទង