អគ្គិភ័យបានឆាបឆេះផ្ទះ និងឃ្លាំងមួយកន្លែង​​បណ្តាលមកពីផ្សារដំបូលធ្លាក់កំទេចធូបផ្សារ

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះ និងឃ្លាំងមួយកន្លែង​​ ដែលហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង៩:៣០នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ កើតឡើងនៅចំណុចចំណុច ផ្ទះលេខ ១១១A,B,C ផ្លូវលេខ ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះបណ្តាលមកពីផ្សារដំបូលធ្លាក់កំទេចធូបផ្សារបង្កជាអគ្គិភ័យ​ ដែលធ្វើឲ្យខូចខាតឆេះផ្ទះល្វែង៨ម៉ែត្រ គុណនឹង៣០ម៉ែត្រ នឹងឃ្លាំង ទំហំ១៣ម៉ែត្រ គុណនឹង៣០ម៉ែត្រ និងឆេះ​ខូចខាត ឃ្លាំងចំនួន១ រថយន្ត Toyota RAIZE ចំនួន ១គ្រឿង ផ្លាកលេខ ភ្នំពេញ ២BQ-២៦៦៣ ម៉ូតូចំនួន ៤គ្រឿង ម៉ូតូរម៉កចំនួន ១គ្រឿង កង់ចំនួន ១គ្រឿង និងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង និងបាន​ឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរចំនួនមួយខ្នងផ្ទះ ព្រមទាំងមនុស្សចំនួន ៣នាក់បានរងរបួស។

នៅម៉ោង១០:៣០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់ ៣៨ឡាន ស្មើរនឹង១៥២ម៉ែត្រគូប រថយន្តក្រសួងមហាផ្ទៃ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន ស្មើរនឹង៨ម៉ែត្រគូប, រថយន្តទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន ស្មើរនឹង១២ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៨ឡាន ស្មើរនឹង៣២ម៉ែត្រគូប រថយន្តទីក្រុងអូឡាំព្យា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន ស្មើរនឹង៨ម៉ែត្រ​គូប រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើបាស់ទឹកអស់ ចំនួន១ឡាន ស្មើរនឹង៤ម៉ែត្រគូប ៕

អត្ថបទដែលជាប់ទាក់ទង