ថៃ ត្រៀមបញ្ជូនយន្តហោះពិសេស ដើម្បីជម្លៀសប្រជាជនខ្លួននៅអ៊ុយក្រែន!
យោងតាមអ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោកស្រី Ratchada Thanadirek បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីវត្តមានប្រជាជនថៃ ដែលនៅប្រទេសអ៊ុយក្រែន។
ក្រសួងការបរទេសថៃ បានឲ្យដឹងថា ខ្លួនកំពុងត្រៀមជម្លៀសប្រជាជន មកកាន់ប្រទេសវិញតាមរយៈជើងហោះហើរពិសេស Thai Airways និង Royal Thai Air Force ក្នុងករណីមានស្ថានភាពបន្ទាន់។ប្រសិនបើដែនអាកាសរបស់អ៊ុយក្រែន ត្រូវបានបិទ ខ្លួននឹងរៀបចំដឹកជញ្ជូនប្រជាជន តាមរយៈរថយន្តទៅកាន់ទីក្រុងវ៉ារស្សាវ៉ា ប្រទេសប៉ូឡូញ វិញ។
គួរបញ្ជាក់ថា ក្រសួង កំពុងរាយការណ៍ទៅកាន់នាយករដ្ឋមន្ត្រីថៃ អំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ខណដែលស្ថានទូតថៃនៅទីក្រុង Warsaw កំពុងទំនាក់ទំនងជាមួយពលរដ្ឋថៃ ដើម្បីត្រៀមខ្លួនជម្លៀសចេញ៕