ម្ចាស់លុយប្ដឹងលោក ស ថេង ស្នងការខេត្តពោធិ៍សាត់ និងបុគ្គលម្នាក់ទៀតពីបទ”ឆបោក”លុយ១០ម៉ឺនដុល្លារ ពាក់ព័ន្ធលក់ដីជាង១០ហិកតា!

(ភ្នំពេញ)៖ បន្ទាប់ពីធ្វើការទំនាក់ទំនងលែងបាន ជនរងគ្រោះសម្រេចដាក់ពាក់បណ្ដឹងប្ដឹង លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងឈ្មោះ លន់ ឡន(ហៅឡុង)។
ទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងពី«ឆបោក.រំលោភលើទំនុកចិត្ត»។
ពាក់ព័ន្ធលុយចំនួន១០ម៉ឺនដុល្លារ» រឿងលក់ដីជាង១០ហិកតា ប៉ុន្តែពុំមានដីឱ្យជនរងគ្រោះ! ។

៚នេះបើយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ រៀបរាប់អង្គហេតុប្រាប់អយ្យការ!។

ជុំវិញរឿងរ៉ាវនេះ តំណាងអយ្យការ បានកោះហៅ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ឱ្យចូលបំភ្លឺនៅថ្ងៃទី២៨.០២.២០២២ខាងមុខ។

ជនរងគ្រោះឈ្មោះ ឃុន ពុទ្ធី ភេទប្រុសអាយុ៣៣ឆ្នាំ នៅភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងបណ្ដឹងនោះរៀបរាប់ថា៖ ជនរងគ្រោះនិងចុងចោទ បានចុះកិច្ចព្រមព្រៀងគ្នាទិញដីមួយកន្លែង ទំហំជាង១៣ហិកតា ស្ថិតនៅភូមិសិឡាង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ។
ពោលគឺលោក ស ថេង ជាម្ចាស់ដី រីឯជនរងគ្រោះជាអ្នកទិញ ដែលមានតម្លៃសរុប២០ម៉ឺនដុល្លារ។

បន្ទាប់ពីត្រូវរ៉ូវគ្នា កាលពីកំឡុង ខែកក្ដដា ឆ្នាំ២០២១ ជនរងគ្រោះ ឃុន ពុទ្ធី បានប្រគល់ប្រាក់ឱ្យលោក ស ថេង ជាបន្តបន្ទាប់ចំនួន៤លើក សរុបចំនួន១០ម៉ឺនដុល្លារ!។
ដោយភាគីអ្នកលក់ ធានារត់ការផ្ទេរកម្មសិទ្ធឱ្យមក អ្នកទិញ ដើម្បីកាន់កាប់បន្ត ។

ប៉ុន្តែក្រោយពីទទួលបានប្រាក់១០ម៉ឺនដុល្លារហើយ.លោក ស ថេង និងឈ្មោះ លន់ ឡន(ហៅឡុង)បំពេញកាតព្វកិច្ចមិនបាន ពេលនោះជនរងគ្រោះបានតាមទំនាក់ទំនងដើម្បីដោះស្រាយគ្នា ។

ខណៈចុងចោទគេចវេសរហូត ទើបខ្លួនសម្រេចប្ដឹងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងឈ្មោះ លន់ ឡន(ហៅឡុង)។
ទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងពី«ឆបោក.រំលោភលើទំនុកចិត្ត»តែម្ដងទៅ។

រាល់ការចោទប្រកាន់នេះលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ។
បានថ្លែងប្រាប់ អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ថា៖ នេះគឺជារឿងកិច្ចសន្យាទិញលក់ដី មិនមែនជាការឆបោកនោះទេ ។
ដោយលោកអះអាងថា ដោយសាររត់ការប្លង់ដីមិនបាន តែលោកនឹងសងលុយទៅអ្នកទិញវិញ..!។

ក្នុងករណីនេះដែរជនរងគ្រោះ ឃុន ពុទ្ធី សូមស្នើអោយតុលាការចាត់ការលោក ស ថេង និងបក្ខពួក ទៅតាមផ្លូវច្បាប់កុំលើកលែងឱ្យសោះ៕

អត្ថបទដែលជាប់ទាក់ទង