Payluy ដាក់ដំណើរការប័ណ្ណទូទាត់ឌីជីថលសម្រាប់ការកម្សាន្តអនឡាញពិសេសជាមួយ វល្លិតកូដ ដោយធ្វើការទូទាត់តាមរយៈ Payluy Wallet

ភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២២៖ Payluy ជាក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់តាមប្រព័ន្ធ​                 អេឡិចត្រូនិចដែលមានមូលដ្ឋាននៅក្នុង​ប្រទេសកម្ពុជា​ ហើយមានឯកទេសក្នុងការទូទាត់ប្រាក់ចល័ត​ ដោយប្រើបច្ចេកវិទ្យា peer-to-peer (P2P) បានសហការជាមួយវល្លិតកូដ ដោយនាំយកមាតិកាឌីជីថល មកដាក់បង្ហាញលើកម្មវិធីទូរស័ព្ទរបស់ខ្លួន ដែលមានឈ្មោះថា Payluy Wallet ។

ដោយស្ថិតក្រោមការគ្រប់គ្រង និងដំណើរការដោយក្រុមហ៊ុន Dragonfly Fintech (Cambodia) Plc. ឥឡូវនេះ Payluy ផ្តល់ជូនអ្នកប្រើប្រាស់នូវជម្រើសក្នុងការទិញប័ណ្ណឌីជីថលតាមរយៈកម្មវិធីទូរស័ព្ទ (Mobile App) ដើម្បីលេង និងទស្សនាមាតិកាកម្សាន្តពិសេស ក៍ដូចជាហាងអនឡាញដ៏ពេញនិយមរបស់ពិភពលោក ដូចជា Amazon, Google Play Store, iTunes Store, Netflix, Spotify, Steam, Xbox, Nintendo, PlayStation Network, Mobile Legends Diamonds, PUBG UC Mobile, Garena Shell, Rules of Survival, Roblox និងផ្សេងៗជាច្រើនទៀត។ ដើម្បីចូលរួមអបអរលើកិច្ចព្រមព្រៀងនេះ អតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃពិសេស ៥០% និង ២៥% សម្រាប់ប័ណ្ណទូទាត់ទាំងអស់តាមរយៈ Payluy Wallet  ការផ្តល់ជូននេះមានរហូតដល់អស់ពីស្តុក។

លោក តូ សុខណាង អ្នកគ្រប់គ្រងប្រចាំប្រទេស នៅក្រុមហ៊ុន ហ្វរ៉េសអ៊ីនធឺអ៊ែកទីវ  បានមានប្រសាសន៍ថា “យើងពិតជារំភើបណាស់ដែលមាន Payluy ជាដៃគូសហការ​”។ ជាមួយនឹងកំណើន​ប្រជាប្រិយភាពនៃការលេងហ្គេមកម្សាន្ត និងការទស្សនាមាតិកាតាមអ៊ីនធើណិតនៅក្នុងប្រទេស កម្ពុជា វាជាក្តីសុបិនរបស់យើងដែល​ចង់ឃើញប្រជាជនកម្ពុជាកាន់តែច្រើនអាចចូលរួមប្រើប្រាស់មាតិកាកម្សាន្ត កម្រិតខ្ពស់របស់ពិភពលោក។

 

“ជាមួយនឹងប័ណ្ណទូទាត់ឌីជីថលរបស់យើង ឥឡូវនេះបានផ្តល់ជូនអ្នកប្រើប្រាស់ Payluy Wallet ទាំងអស់ក្នុងការបញ្ជាទិញផលិតផលក្នុងហ្គេមកម្សាន្ត និងកាតកាដូឌីជីថលផ្សេងៗទៀត ដោយគ្រាន់តែចុចពីរ ឬបីដងប៉ុណ្ណោះ នឹងធ្វើឱ្យការ​ប្រើប្រាស់​ហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជាគ្រប់រូបកាន់តែមាន​ភាព​ងាយស្រួល” បន្ថែមដោយ​ លោក សុខណាង ដែលជាអ្នកដឹកនាំ និងអភិវឌ្ឍន៍ វល្លិតកូដ នៅ  កម្ពុជា។

 

លោក Richard Chung អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន Dragonfly Fintech បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាដៃគូជាមួយ វល្លិតកូដ។ ឥឡូវនេះ អ្នកប្រើប្រាស់ Payluy Wallet ទាំងអស់ អាចទិញរូបិយប័ណ្ណក្នុងហ្គេមកម្សាន្ត និងកាតឌីជីថលផ្សេងៗពីវេទិកាកម្សាន្ត និងហាងអនឡាញដ៏ពេញនិយមរបស់ពិភពលោក ដោយមិនចាំបាច់មានគណនីធនាគារ ឬចាកចេញពីផ្ទះរបស់ពួកគេ”​។

លោក Richard Chung បន្តថា “នេះក៏ស្របតាមទិសដៅរបស់ក្រុមហ៊ុនយើងក្នុងការបន្ថែម សេវាកម្ម  និងមុខងារជាច្រើនទៀតទៅក្នុង Payluy Wallet  ដើម្បីអនុញ្ញាតឱ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងធ្វើឱ្យ Payluy Wallet ក្លាយជាកាបូប e-Wallet ទាំងអស់ ព្រោះអ្នកប្រើប្រាស់ក៏អាចប្រើ Payluy Wallet ដើម្បីធ្វើការទូទាត់តាម QR កូដទៅកាន់ដៃគូ Payluy ឬបញ្ចូលទឹកប្រាក់ទូរស័ព្ទ ក៏ដូចជាសេវាកម្មផ្សេងៗទៀតក្នុងកម្មវិធីទូរស័ព្ទផងដែរ” ។

 

វល្លិតកូដ បានដាក់ដំណើរការសេវាកម្មរបស់ខ្លួននៅលើទីផ្សារប្រទេសកម្ពុជា ក្នុងខែ វិច្ឆិកា ឆ្នាំ ២០២០ ដើម្បីបើកឱកាសកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជា ក្នុងការទទួលបានសេវាកម្មពិសេស និង ពេញនិយម។ ដោយកាល​ពីមុន ផលិតផលមួយនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ហ្វរ៉េសអ៊ីនធឺអ៊ែកទីវ, តែឥឡូវនេះ វល្លិតតកូដ ក្លាយជាក្រុមហ៊ុនដែលដំណើរការជាអាជីវកម្មឯកជនរបស់ខ្លួនផ្ទាល់ និងស្ថិតក្រោមក្រុមហ៊ុនមេ ហ្វរ៉េស   ចាប់ពីថ្ងៃទី ខែ ធ្នូ ឆ្នាំ ២០២១

 

ទាញយក Payluy Wallet ពី Google Play Store និង Apple Store ដើម្បីរីករាយជាមួយការផ្តល់ជូនផ្តាច់មុខពី វល្លិតតកូដ។

 

-ENDS-

 

អំពីវល្លិតតកូដ

វល្លិតកូដ (Wallet Codes) គឺជាថ្នាលមាតិកាតែមួយគត់សម្រាប់អ្នកលេងហ្គេមកម្សាន្ត ដើម្បីទិញរូបិយប័ណ្ណក្នុងហ្គេមដែលមានតម្លៃសមរម្យ និងកាតកាដូឌីជីថលផ្សេងៗទៀតពីមាតិកាកម្សាន្ត និងហាងទំនិញអនឡាញ ល្បីៗ និងពេញនិយមរបស់ពិភពលោក ដូចជា Mobile Legends Diamonds, PUBG Mobile UCs, Garena Shells, Google play store, iTunes store, Amazon store, Netflix, Spotify, Nintendo និងផ្សេងៗជាច្រើនទៀត។

 

ជាមួយនឹងផលិតផល និងសេវាកម្មច្រើនជាង ៥០ ដែលត្រូវបាន​ជ្រើសរើស វល្លិតកូដ អាចឱ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍បញ្ជាទិញដោយមិនមានការរំខាន តាមរយៈជម្រើសនៃការទូទាត់ប្រាក់ជាច្រើន ប្រតិបត្តិការរហ័ស និងមានសុវត្ថិភាពជាងមុន។ វល្លិតកូដ ក៏មានផ្តល់ជូនជាពិសេសផងដែរ សម្រាប់កម្មវិធី    P Points ដែលអ្នកប្រើប្រាស់នឹងទទួលបានពិន្ទុសម្រាប់រាល់ប្រតិបត្តិការបញ្ជាទិញ។ ពិន្ទុដែលសន្សំបាន អាចយកទៅទិញប័ណ្ណទូទាត់ និងកាតកាដូឌីជីថលណាមួយនៅលើវេទិការបស់ខ្លួន យ៉ាងរហ័ស និងងាយស្រួល ។

 

វល្លិតកូដ មានវត្តមាន​នៅក្នុងប្រទេសចំនួនប្រាំពីរ(៧)ដូចជា កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន តៃវ៉ាន់ និងប្រទេសថៃ។

 

អំពី Payluy®

Payluy® គឺជា អ៊ី-វល្លិត  (e-Wallet) ជំនាន់ក្រោយនៅប្រទេស​កម្ពុជា។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ តាមរយៈការស្រាវជ្រាវជាច្រើន Payluy ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ដោយគ្រឹះស្ថានផ្តល់សេវា​​ទូទាត់សងប្រាក់​ Dragonfly Fintech (Cambodia) Plc. ដើម្បីបំពេញនូវ​កង្វះខាតនៃ​ប្រតិបត្តិការទូទាត់សាច់ប្រាក់ ការបង់ប្រាក់ និងដំណោះស្រាយក្នុងការ​ទូទាត់សងប្រាក់​ ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជា មានលទ្ធភាពទទួលបានការទូទាត់ សេវាហិរញ្ញវត្ថុ និងការលើកកម្ពស់ក្នុងការដាក់បញ្ចូលហិរញ្ញវត្ថុដោយប្រើប្រាស់វេទិកា Payluy e-Wallet។         ដំណោះស្រាយដែលយើងបានបង្កើតឡើង គឺមានភាពសម្បូរបែប និងងាយស្រួលសម្រាប់​លំហូរប្រាក់ទាំងមូល ​ពីដើមដល់ចប់។ សូមចូលទៅកាន់ គេហទំព័រ www.payluy.com.kh/pl សម្រាប់ព័ត៌មានបន្ថែម។

 

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

Basir Zainuddin

basir@forest-interactive.com

newsroom@forest-interactive.com

+6019 564 1138

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង