រមណីយដ្ឋានតំបន់ទេសចរណ៍ធម្មជាតិក្នុងខេត្តស្ទឹងត្រែងទទួលភ្ញៀវបានជិត៧០០០នាក់ចំនួន៣ថ្ងៃនៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិននិងវៀតណាម

ខេត្តស្ទឹងត្រែងៈ យ៉ាហោចណាស់ក៏មានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ជិត៧០០០នាក់ផងដែរ ដែលបានធ្វើដំណើរចូលមកលេងកំសាន្តនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្តស្ទឹងត្រែង ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិននិងវៀតណាម មានចំនួន០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ដល់ ថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២២នេះ។ នេះបានបង្ហាញឲ្យឃើញថា ពីវិស័យទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបើកដំណើរការល្អឡើងវិញ បន្ទាប់ពីមានការបិទផ្អាកមួយរយៈពេលកន្លងមកនេះ ដោយសារបញ្ហាជួបវិបត្តិនៃជំងឺកូវីដ-១៩ រាតត្បាតជាសកល ។
នៅក្នុងដំណើរកំសានរបស់ភ្ញៀវទេសចរ ណ៍នៅតាមតំបន់រមណីយដ្ឋានទេសចរណ៍នានានៅខេត្តស្ទឹងត្រែង ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិននិង វៀតណាម មានរយៈពេល៣ថ្ងៃនេះ លោក អ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានធ្វើការកត់សំគាល់ថា គ្រប់ភ្ញៀវទេសចរទាំងអស់គឺមានភាពសប្បាយរីករាយ ក្នុងការធ្វើដំណើរកំសាន និងមានការទទួលខុសត្រូវខ្ពស់ ចំពោះបញ្ហាសុខភាពរបស់ពួកគាត់ផងដែរ ។
លោកប្រធានមន្ទីរទេសចរណ៍បានបន្តថានេះជាការរួមគ្នាអនុវត្តនូវវិធានសុខាភិបាល ទោះបី ថាបងប្អូនប្រជាពលរដ្ឋយើងទទួលបានការចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ ពោលគឺពួកគាត់មានការយល់ដឹង និងគោរពបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និងចូលរួមផ្នែកបរិស្ថាន ក៏បានល្អប្រសើរ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់បន្ដែមថា ទន្ទឹមនិង ប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ហើយគួបផ្សំនិងរាជរដ្ឋាភិបាលបានបង្កើនការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយសូមឱ្យម្ចាស់រមណីយដ្ឋាននីមួយៗ គិតពីការរៀបចំឱ្យមានសោភណ្ឌភាពនិងសុវត្ថិភាពជូនភ្ញៀវ ធ្វើយ៉ាងម៉េចឲ្យមានសុវត្ថិភាពដល់ភ្ញៀវទេសចរ ដែលបានចូលមកលេង កំសាន្តនៅទីកន្លែងរបស់ខ្លួន ជាពិសេស ត្រូវ គោរព នូវវិធានការ ៣កុំ ៣ការពារ នេះ ហើយត្រូវមានវិធានការ សុវត្ថិភាព ទេសចរណ៍ ។

សូមបញ្ជាក់ដែលថា ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិននិងវៀតណាម ចំនួន៣ថ្ងៃ ពីថ្ងៃទី១ដល់ថ្ងៃទី៣ខែកុម្ភៈនេះនេះមានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកំសាន្តក្នុងឆ្នាំនេះ នៅតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្តស្ទឹងត្រែង គឺមានមិនដល់ចំនួន៧០០០នាក់ក៏ពិតមែន ក៏បានចំនួនសរុបទាំងអស់ត្រឹម៦២៦០នាក់ផងដែរ ក្នុងនោះមានភ្ញៀវជាតិ ៦២៣០នាក់ អន្តរជាតិ៣០ នាក់ នេះសរបញ្ជាក់ពីវត្តមានមួយបង្ហាញឱ្យឃើញពីវិស័យទេសចរជាតិយើង កំពុងត្រូវបានដំណើរឡើងវិញ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញនៅចុងឆ្នាំ២០២១នេះ ដោយឡែកតំបន់ទេសចរណ៍នៅក្នុងខេត្តស្ទឹងត្រែងមានជាច្រើនកន្លែងសម្រាប់ទទួលអ្នកទេសចរចង់មកសម្រាកលំហែកាយដើរកំសាន្តលេងមានដូចជា តំបន់រុាំមសា (គេដាក់រហ័សនាមថាឋានសួគ៌ក្រោមមេឃ) តំបន់អន្លង់ផ្សោតអូឈើទាល រមណីយដ្ឋានអូរច្រឡង់ តំបន់តាមដងទន្លេសេសាន ទន្លេសេកុង ទាំងនេះសុទ្ធសឹងជាកន្លែងតំបន់អេកូទេសចរណ៍ធម្មជាតិពិតៗ៕

(ដោយសហការី TNM ស្ទឹងត្រែង)

អត្ថបទដែលជាប់ទាក់ទង