ពិធីសម្ភោធភោជនីយដ្ឋាន Hiko Teppanyaki សាខា ទី២ នៅឯ Design Village

ក្រុមហ៊ុន ហ្វាន់ ហ្វូដ ឯ.ក គឺជាក្រុមហ៊ុនមួយដែលមានចក្ខុវិស័យ ក្លាយខ្លួនជាក្រុមហ៊ុនមានភាពនាំមុខគេនៅក្នុងវិស័យម្ហូបអាហារនៅរបស់ប្រទេសកម្ពុជា រួមជាមួយនឹងការផ្តល់ជូននូវម្ហូបអាហារ ប្លែកៗ ក៏ដូចជាសេវាកម្មដ៏ល្អឥតខ្ចោះ។ សព្វថ្ងៃនេះក្រុមហ៊ុន ហ្វាន់ ហ្វូដ ឯ.ក មានយីហោភោជនីយដ្ឋានចំនួន ៥  ដូចជា ភោជនីយដ្ឋាន កាពីទែនស៊ីហ្វូត (The Captain Seafood) ភោជនីយដ្ឋាន ហ្វាន់ក្រែប ស៊ីហ្វូត (Fun Crab Seafood) ភោជនីយដ្ឋានម្ហូបខ្មែរ ម្រះព្រៅ  (Mras Prov), The Cut Steakhouse និង Hiko Teppanyaki។ បន្ថែមលើការទទួលទាននៅក្នុងភោជនីយដ្ឋាន និងតាមរយៈសេវាកម្មដឹកជញ្ជូនដល់ផ្ទះ ក្រុមហ៊ុនក៏មានផ្តល់ជូននូវសេវាកម្មរៀបចំម្ហូបអាហារដល់ទីតាំងរបស់អតិថិជន (Catering Service) ដែលមានម្ហូបច្រើនជម្រើស ដូចជា ម្ហូបខ្មែរ អឺរ៉ុប ជប៉ុន ជាពិសេសគឺម្ហូបជប៉ុនដែលចម្អិនដោយចុងភៅ Hibachi ផ្ទាល់  ហៅថា “Teppanyaki at Home”

ភោជនីយដ្ឋាន Hiko Teppanyaki ជាភោជនីយដ្ឋានបែបជប៉ុន ដែលអតិថិជន អាចបរិភោគអាហារស្រស់ៗ និងទទួលបានបទពិសោធន៍ បរិភោគអាហារដែលចម្អិនដោយផ្ទាល់ពីចុងភៅ Hibachi ដែលមានបទពិសោធន៍ច្រើន។

លោក ងន ដេវីដសំបូរ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន ហ្វាន់ ហ្វូដ ឯ.ក មានប្រសាសន៍ថា នៅភោជនីយដ្ឋាន Hiko Teppanyaki អតិថិជន អាចជ្រើសរើសមុខម្ហូបពិសេសៗជាង៩០មុខ ដូចជា សាច់គោអូស្រ្តាលី អាមេរិក ជប៉ុន សាច់ចៀម បង្កងតាកែវ បង្កងកាណាដា ក្តាមថ្ម ក្តាមអាឡាស្កា និងបន្លែ

ស្រស់ៗ។

ភោជនីយដ្ឋាន Hiko Teppanyaki ថ្មី សាខា Design Village មានអាស័យដ្ឋានផ្ទះលេខ ៦៤៥៣ ផ្លូវលេខ ១០០៣ ភូមិ ទំនប់១ សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ ភ្នំពេញ។ សាខាថ្មីនេះ នឹងធ្វើអោយអតិថិជនកាន់តែភ្ញាក់ផ្អើល ជាមួយនឹងទំហំកាន់តែធំ រចនាបថពិសេសជាងមុនដែលលម្អដោយសួនជប៉ុន និងដើមសាគូរ៉ាដ៏ធំ នៅជាន់ផ្ទាល់ដី នៃផ្សារទំនើប Design Village តែម្តង។ ទីតាំងថ្មីនេះមានបន្ទប់ធំៗ និង ឡោញ ដែលអាចទទួលអតិថិជនបានច្រើននាក់ទៀតផងដែរ។

លោក ងន ដេវីដសំបូរ បានបន្ថែមទៀតថា ទោះបីជាមានការប្រកួតប្រជែងខ្លាំងក្នុងវិស័យម្ហូបអាហារ ហ្វាន់ ហ្វូដ បានជ្រើសរើសយកយុទ្ធសាស្រ្តផ្តោតលើគុណភាពអាហារ និងសេវាកម្ម ដោយប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពល្អ ក្នុងស្រុក  និងក្រៅស្រុក

 

បច្ចុប្បន្ន ក្រុមហ៊ុន ហ្វាន់ ហ្វូដ ឯ.ក មានសាខាភោជនីយដ្ឋានចំនួន ៦ កន្លែងនៅ រាជធានីភ្នំពេញ ដោយរាប់បញ្ចូលទាំងភោជនីយដ្ឋាន Hiko Teppanyaki សាខា Design Village នេះ។ លោកបានបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២២ នេះ ក្រុមហ៊ុន ហ្វាន់ ហ្វូដ មានគម្រោងបើក ភោជនីយដ្ឋាន ៥កន្លែងបន្ថែមទៀតនៅកម្ពុជា ដែលរួមទាំងបង្កើតយីហោ និងរចនាបថថ្មីៗ។

 

ទំនាក់ទំនងទីតាំង ១៖ ស្ថិតនៅជាន់ទី១ នៃផ្សារទំនើបChip Mong Noro Mall លេខទូរសព្ទ៖ 023 88 57 67 / 096 767 57 67

ទីតាំង ២៖ ស្ថិតនៅជាន់ផ្ទាល់ដី Design Village ផ្ទះលេខ ៦៤៥៣ ផ្លូវលេខ ១០០៣ ភូមិ ទំនប់១ សង្កាត់ភ្នំពេញថ្មី លេខទូរសព្ទ៖ 066 60 68 68 / 023 23 83 84

 

អត្ថបទដែលជាប់ទាក់ទង