គណៈបញ្ជាការឯកភាពខណ្ឌកំបូល បង្ក្រាប បនល្បែងស៊ីសង បើកកាសុីណូខុសច្បាប់ , ឃាត់ខ្លួនទាំងមនុស្សនិងដកហូតសម្ភារៈមួយចំនួនធំ…

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល សហការជាមួយកម្លាំងអាវុធហត្ថ និងមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបបនល្បែងមួយកន្លែងដែលបើកដោយជនជាតិចិន បង្កប់កាសុីណូ ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ និងដកហូតសម្ភារៈ ជាបទល្មើសជាក់ស្តែង ពិសេសតុបៀបាការ៉ាត់ ។
សូមបញ្ជាក់ថា, ការចុះបង្ក្រាបខាងលើ បានធ្វើឡើងកាលពីវេលាព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២២ ទីតាំងស្ថិតនៅផ្ទះលេខ ១៥៦ ផ្លូវលេខ ៣ ក្នុងបុរីពិភពថ្មីកំបូល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋដែលគាត់រស់នៅជុំវិញផ្ទះដែលលួចបើកល្បែងកាសុីណូ ដោយជនជាតិចិនខាងលើបានឱ្យដឹងដែរថា ការបើកល្បែងស៊ីសង កាស៊ីណូ ដោយខុសច្បាប់ ដែលម្ចាស់ទីតាំងគឺជាជនជាតិចិនគឺបើកលេងយ៉ាងរលូនប៉ុន្មាន១សប្តាហ៍នេះ ពួកគេអតីតមេការកាសុីណូនៅផ្សារវិថីមាស ទល់មុខ អគារឌីឌ្រីត ។
សូមបញ្ជាក់ថា, ករណីលួចបើកបនល្បែងសុីសង និងកាស៊ីណូ នៅខណ្ឌពោធិ៍សែនជ័យ ចំនួន២ ទីតាំងមានដូចខាងក្រោម មិនទាន់បង្ក្រាបនៅឡើយទេ ។
ទី១-ទីតាំងបន្លំបើកហាងដាក់យីហោ “សាលហ្គេមប៊ីយ៉ា ” ស្ថិតតាមបណ្តោយផ្លូវ វិមានសព ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទូបាញ់ត្រីចំនួន៣ , ប្រភេទបៀបាការ៉ាត់ចំនួន៣តុ , ប្រភេទបៀអេសភី(SP) ចំនួន៣តុ , ប្រភេទរ៉ូឡែត១ទូ , សុទ្ធតែជនជាតិចិន ចូលលេង ដាក់សន្តិសុខខ្មែរ មិនអោយខ្មែរចូល ។
ទី២-ខាងក្រោមបន្លំបើកជាហាងផឹកសុី ជាប់ហាងដាក់យីហោ “៧៨៩ តែបារី ស្រាតែ” ស្ថិតតាមបណ្តោយផ្លូវវិមានសព ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកនៅជាន់ទី១ មានប្រភេទ(SP)១តុ , ប្រភេទបៀបាការ៉ាត់១តុ។ ពីមុនដាក់ទូបាញ់ត្រី១ ប៉ុន្តែបច្ចុប្បន្នយកទៅដាក់នៅទីតាំងខារ៉ាអូខេ “ជីងជន” តាមផ្លូវសហព័ន្ធរុស្សុី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្បែររង្វង់មូលចោមចៅ ឬស្ពានអាកាស ៕

អត្ថបទដែលជាប់ទាក់ទង