សម្តេចតេជោថ្លែងប្រាប់ប្រធានាធិបតីឥណ្ឌូនេស៊ីពីដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺដើម្បីដោះស្រាយ ស្ថានភាពទាល់ច្រក

ភ្នំពេញ ៖សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែ មករានេះ បានចំណាយពេលប្រមាណ៣៥នាទី ក្នុងការធ្វើកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទ ជាមួយឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ ទាក់ទិន ទៅនឹងដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តី ទៅកាន់រដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ារ កាលពីថ្ងៃទី៧ ទី៨មករាកន្លងទៅថ្មីៗនេះ។ ក្នុងជំនួបគ្នានោះទាក់ទិនទៅនិងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ាសម្តេចតេជោមានប្រសាសន៍ថា មានមនុស្សមួយចំនួនអប អរសាទរ និងគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេច ប៉ុន្តែមានអ្នកខ្លះមិនបានគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា អ្វីដែលសម្តេចធ្វើដំណើរទៅមីយ៉ាន់ម៉ា គឺទៅដាំដើមឈើ មិនមែនទៅកាប់ឈើនោះទេ ហើយអ្នកមិនគាំទ្រនោះ គឺហាក់គិតថាដាំដើមឈើតែមួយថ្ងៃ ពីថ្ងៃ ហើយចង់បានផ្លែផ្កាភ្លាមៗ។ សម្តេចតេជោបន្តថា ដំណើរទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ាគឺដើម្បីជំរុញដោះស្រាយស្ថាន ភាពទាល់ច្រក ដើម្បីរកច្រក ចេញ ហើយជាពិសេសស្ថាន ភាពនៅមីយ៉ាន់ម៉ា ពីមុនហើយនឹងស្ថានភាពនៅពេលនេះ គឺមិនដូចគ្នាទេ ដោយ សារនៅមីយ៉ាន់ម៉ា ពីមុនមានរដ្ឋាភិបាលតែមួយ ប៉ុន្តែបច្ចុប្បន្ននេះ គឺថាអាចមានរដ្ឋាភិបាល២ឯណោះ។ សម្តេចតេជោបានគូសបញ្ជាក់ផងដែរថា យើងធ្វើក៏ខុស យើងមិនធ្វើក៏ខុស ប៉ុន្តែគោល ដៅសំខាន់របស់សម្ដេចគឺទម្លាយភាពទាល់ច្រកពាក់ព័ន្ធនឹងសភាពការណ៏នៅមីយ៉ាន់ ម៉ានោះ ដែលជាប្រទេសមួយមានសភាពការណ៍ មានលក្ខណៈស្មុគស្មាញនាពេលបច្ចុប្បន្ន។ សម្ដេចតេជោបានបន្តកិច្ចសន្ទនាជាមួយប្រធា នាធិបតីឥណ្ឌូនេស៊ី ពាក់ព័ន្ធនឹងអ្វីដែលសម្ដេចគិត និងមានយោបល់ថា អ្វីដែលមីយ៉ាន់ម៉ា ត្រូវការពេលនេះ គឺត្រូវការដំណោះស្រាយដែលមានលក្ខណៈពេញលេញ ហើយមានពេលវេលាយូរ អង្វែង ដើម្បីដោះស្រាយស្ថានភាពនៅមីយ៉ាន់ម៉ានេះ ដូច្នេះហើយគោលដៅរបស់សម្ដេចតេជោទៅទស្សនកិច្ច មិនមែនបង្កើតភាពស្មុគស្មាញ ឬមួយយ៉ាងណានោះទេ ប៉ុន្តែគឺរកមធ្យោបាយដោះស្រាយភាពទាល់ច្រកនេះ ទម្លាយភាពទាល់ច្រកនេះ ដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ា ។ នៅក្នុងជំនួបនេះដែរ សម្ដេចតេជោ បានស្នើទៅរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក ជំទាវ រ៉េតណូ ដើម្បីឲ្យលោក ជំទាវជូនសាររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដែលយើងដឹងហើយថា គាត់ធ្លាប់ធ្វើការនៅក្នុងគណបក្សប្រឆាំង ហើយមិនត្រឹមតែប៉ុណ្ណោះទេ អ្វីដែលគាត់បានធ្វើកន្លងទៅនេះ គឺវាមិនត្រឹម ត្រូវនៅក្នុងក្របខណ្ឌអាស៊ាននេះ ហើយនៅក្នុងការបញ្ជូន សារនេះ សម្ដេចបានមាន ប្រសាសន៍ថា កុំឲ្យរដ្ឋមន្ត្រីការបរទេសនេះ ព្រហើនពេកដែលមានសំដីសំដៅមិនគប្បីចំពោះថ្នាក់ដឹកនាំអាស៊ាន ជាពិសេសប្រធានអាស៊ានតែម្ដង ដែលមិនសមជាភាសាការទូត ដូច្នេះហើយកុំឲ្យយកលក្ខណៈព្រហើនដែលលើក ឡើងកន្លងទៅនេះ មិនដូចភាពជាក់ស្ដែងដែលអ្នកមួយចំនួន ដែលគេតាមដានការ ងារអាស៊ាន ឬធ្វើការងារអាស៊ាននេះ ហើយគាត់ខ្វះនូវការគួរសមទៀតផង ។ សម្តេចតេជោបន្តថា ថ្វីត្បិតការធ្វើទស្សនកិច្ចនេះ គឺមិន មែនជាលទ្ធផលដែលធ្វើបានក្នុងរយៈពេល១ថ្ងៃ ឬ១ខែនោះទេ។ ប៉ុន្តែអ្វីដែលចង់បាននោះ ពាក់ព័ន្ធទៅនឹងបទឈប់បាញ់ និងការបញ្ឈប់នូវអំពើហិង្សា ដែលសម្ដេចបានស្នើ សុំឲ្យមានការឯកភាពពីឯកឧត្តម មីន អោងឡាំង ថា បទឈប់បាញ់នេះនឹងបញ្ឈប់ពីពេលនេះទៅរហូតទៅដល់ចុងឆ្នាំ២០២២ ។ បន្ថែមពីនោះ គឺការផ្ដល់ជូននូវជំនួយមនុស្សធម៌ទៅដល់ប្រជាពល រដ្ឋមីយ៉ាន់ម៉ាដែលត្រូវការជំនួយជាចាំបាច់ ហើយជាពិសេស គឺការធ្វើការជាមួយនឹងប្រេសិតពិសេសរបស់ប្រធានអាស៊ាន អគ្គ លេខាធិការអាស៊ាន មជ្ឈ មណ្ឌលអាហាររបស់អាស៊ានផងដែរ ដែលទទួលបន្ទុកខាងជំនួយមនុស្សធម៌ និងគ្រោះ មហន្តរាយ ហើយនឹងភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធ។ ជាការឆ្លើយតប ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ចាត់ទុកថា វិធីដែលសម្ដេចបានជំរុញនេះ គឺមានអត្ថប្រយោជន៍ ប៉ុន្តែសំខាន់ទៅទៀត គឺយើងទាំងអស់គ្នា បន្តអនុវត្តនូវគោលការណ៍ទាំង ៥ ដែលប្រមុខរដ្ឋាភិ បាលអាស៊ាន បានសម្រេចជាឯកច្ឆន្ទរួចហើយនេះ ធ្វើយ៉ាងណាជំរុញឲ្យភាគីមីយ៉ាន់ម៉ា អនុវត្តទៅតាមផែនការទាំង ៥នោះ ៕

អត្ថបទដែលជាប់ទាក់ទង