បំបែកសំបុកក្រុមចោរបន្លំលួចនៅកន្លែងវេរលុយ និងដូរលុយ, ចាប់ខ្លួនក្រុមជនសង្ស័យជាបន្ដបន្ទាប់ ចំនួន១២នាក់

នៅថ្ងៃទី១៩ ខែ​មករា​ ឆ្នាំ​២០២​២​ វេលាម៉ោង​១២៖១៥នាទីេំលងអធ្រាត្រ ត្រង់ចំណុចសណ្ឋាគារ​វល្លិ៍​មាស​ ​ភូមិដំរីជាន់ខ្លា​ សង្កាត់ដំរី​ជាន់ខ្លា​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃនាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ បានដឹកនាំ​កម្លាំងជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​ ធ្វេីការបង្ក្រាប​ និង​ឃាត់ខ្លួន​ជនសង្ស័យចំនួន០៧នាក់។ ក្រុមជនសង្ស័យទាំងអស់នេះ ពាក់ព័ន្ធការធ្វើសកម្មភាពរួមគ្នាដើម្បីលួចលុយ នៅកន្លែងវេរលុយ និងដូរលុយ។
ក្នុងនោះ រួមមាន៖ ១.ឈ្មោះ​ យ័ន្ត​ វ៉ា​ ភេទប្រុស​ អាយុ៦១ឆ្នាំ​ ២.ឈ្មោះ​ សុខ​ រ៉ា​ ភេទប្រុស​ អាយុ៣៧ឆ្នាំ​ ៣.ឈ្មោះ​ វ៉ា​ វិចិត្រ​ ភេទប្រុស​ អាយុ​៤៣ឆ្នាំ​ ​៤.ឈ្មោះ​ អ៊ន​ យ៉ាណូ​ ភេទប្រុស​ អាយុ៣៩ឆ្នាំ​ ៥.ឈ្មោះ​ គឿន​ ចរិយា​ ភេទស្រី​ អាយុ១៨ឆ្នាំ​ ៦.ឈ្មោះ​ ហោម​ ឡាង​ ភេទស្រី​ អាយុ២៨ឆ្នាំ​ ៧.ឈ្មោះ​ ឈុំ​ ភិន​ ភេទស្រី​ អាយុ៥៥ឆ្នាំ ពាក់ព័ន្ធ​ករណី​លួច​ កាលពីថ្ងៃទី០៧​ ខែធ្នូ​ ឆ្នាំ២០២០​ នៅចំណុច​ភូមិថ្មី​ ឃុំជំពូវន្ត​ ស្រុកជុំគីរី ខេត្តកំពត​។
ក្រោយ​មកនៅវេលាម៉ោង០១៖១៥នាទី​ ត្រង់ចំណុច​ផ្ទះសំណាក់​ សេង​ ឆេងហាក់​ ភូមិដំរីជាន់ខ្លា​ សង្កាត់ដំរី​ជាន់ខ្លា​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​ កម្លាំង​ជំនាញ​បន្តឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣នាក់​ រួមមាន៖​ ១.ឈ្មោះ​ ទី​ ឆុង​ ភេទ​ ប្រុស​ អាយុ​៤៥ឆ្នាំ​ ២.ឈ្មោះ​ សុខ​ ចាន់រ៉ែន​ ភេទប្រុស​ អាយុ​៣៧ឆ្នាំ​ ៣.ឈ្មោះ​ នេត​ ថា​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ ។
លុះដល់វេលាម៉ោង០១៖៤៥នាទី​ ត្រង់ចំណុចផ្ទះសំណាក់ពន្លឺពេជ្រ​ ភូមិដំរីជាន់ខ្លា​ សង្កាត់ដំរី​ជាន់ខ្លា​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​ កម្លាំងជំនាញ​បន្តឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់​ បន្ថែម​ទៀត​ រួមមាន៖​ ១.ឈ្មោះ​ ស្រី​ សំអឿន​ ភេទប្រុស​ អាយុ៥១ឆ្នាំ​ ២.ឈ្មោះ​ ចាន់​ ដា​ ភេទស្រី​ អាយុ​៤២ឆ្នាំ​។
សម្ភារដកហូតរួមមាន
1. រថយន្តម៉ាក Lexus RX300 ពណ៍ស ស្លាកលេខ ភ្នំពេញ 2W-1584
2. រថយន្តម៉ាក HIGHLANDER ពណ៍ស ស្លាកលេខ ភ្នំពេញ2AB-4407
3. ម៉ូតូម៉ាក DREAM125 2021 ស្លាកលេខ ភ្នំពេញ1IP-7088
4. ម៉ូតូម៉ាក DREAM125 2021 ស្លាកលេខភ្នំពេញ 1IV-4359
5. ម៉ូតូម៉ាក DREAM125 2021 ស្លាកលេខភ្នំពេញ IU-7595
បច្ចុប្បន្ន ជនសង្ស័យចំនួន១២នាក់​ខាងលើ ត្រូវបាននាំមកកាន់នាយកដ្ឋាន ដេីម្បីធ្វេីការសាកសួរ​ និងប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពត ចាត់ការបន្តតាមនីតិវិធី៕
អត្ថបទដែលជាប់ទាក់ទង