តេីឈ្មួញឈេីឈ្មោះសិចសំអាងលេីអ្វី ! ហេីយការអមដំណេីរឲ្យលោកសិចមានភ្លេីងខៀវនោះត្រឹមតែច្រកចេញចូលខេត្តឬទៅដល់ក្រសួងអ្វីទេីបហ៊ានបំពានព្រៃព្រះរកាទាំងមានអនុក្រឹត្យរបស់នាយករដ្ឋមន្រ្តីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនទៀត
144
ខេត្តព្រះវិហារ ៖ ប្រភពពីប្រជាពលរដ្ឋនៅក្នុងឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានឲ្យដឹងថា ឈ្មួញម្នាក់ឈ្មោះ សិច បានធ្វើសកម្មភាពឡេីងវិញបន្ទាប់ពីមេឈ្មួញធំត្រូវចូលនិវត្តន៍ ឈ្មោះសិចកំពុងតែដឹកជញ្ជូនឈើចេញពីតំបន់ព្រៃព្រះរកា ក្នុងស្រុកត្បែងមានជ័យ ស្រុកឆែប និងពីតំបន់ព្រៃឡង់ក្នុងស្រុកជ័យសែន មករក្សាទុកក្នុងដេប៉ូរបស់ខ្លួននៅចំណុចអូរទីទុយ ឃុំព្រះឃ្លាំង ចាប់ពីខែចុងឆ្នាំ២០២១មក។ បើតាមប្រភពពីមន្ត្រីអង្គការឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា បើគ្មានការបើកដៃពីមន្ត្រីបរិស្ថាននៅតំបន់ព្រៃឡង់ និងព្រៃព្រះរកា ទេនោះគឺឈ្មួញឈ្មោះ សិចរូបនេះ មិនអាចដឹកជញ្ជូនឈើចេញពីព្រៃមកចូលដេប៉ូរបស់ខ្លួនបានទេ។ បញ្ហានេះនៅក្នុងអនុក្រឹត្យ លេខ ៧៥.អនក្រ បក មាត្រា៥ នៅថ្ងៃទី ៩ ខែឧសភាឆ្នាំ ២០១៦ នាយករដ្ឋមន្ត្រីបានប្រថាប់ត្រានិងលោកសាយសំអាលសូមចុះហត្ថលេខាក្នុងនាមរដ្ឋមន្ត្រីបរិស្ថានក្នុង មាត្រា ៥ មានចែង រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្រ្ទីក្រួសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងរដ្ឋមន្ត្រីគ្រប់ក្រសួងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី ៩ ខែឧសភាឆ្នាំ ២០១៦ នាយករដ្ឋមន្ត្រីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។ ក្នុងនេះដែរ អង្គភាពសារព័ត៌មានយើងក៏ចុះយកព័ត៌មាន តាមបណ្ដាស្រុកផ្តិតយករូបភាព ផ្ទាល់ ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០២២ បានឃើញគំនរឈើពីរកន្លែងដែលមានប្រភេទឈើសរសៃគ្រឿងផ្ទះរបស់មេឈ្មួញឈ្មោះសិច ជាប់ព្រៃព្រះរកា ព្រៃការពារដែនជម្រក តំបន់អភិរក្សព្រៃឈេី ស្ថិតនៅក្នុងភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយស្រុកឆែប ក៏ដូចជាគំនរឈេីឈ្លិកជាដុំៗ ច្រេីនកំណាត់ផ្សេងទៀត ដែលត្រូវក្រុមឈ្មួញលាក់ទុកតាមក្រោយផ្ទះប្រជាពលរដ្ឋ។ រីឯកូនដៃមេឈ្មួញឈ្មោះ សិចសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ដោយខ្លីថា មេគាត់ប្រើប្រាស់រថយន្តច្រេីនប្រភេទដូចជា រតយន្តសាំយ៉ុង និងរថយន្តកែច្នៃ រថយន្តយីឌុបដឹកជញ្ជូនឈើ ចេញចូលមកដេប៉ូរបស់ខ្លួននៅចំណុចអូរទីទុយ ទីតាំងខាងលេីនេះ ដូចគ្មានសមត្ថកិច្ចកម្លាំងនគរបាលប្រឆាំងបទល្មើស ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរកសិកម្មព្រមទាំងនាយខណ្ឌរដ្ឋបាលព្រៃឈើណាហ៊ានប៉ះពាល់ឡេីយ។ បច្ចុប្បន្នមជ្ឈដ្ឋាននានាបានកត់សម្គាល់ទៅលេីសមត្ថកិច្ចអាវុធហត្ថក្នុងការបង្រ្កាបទប់ស្កាត់ផលអនុផលព្រៃឈេីបានមានប្រសិទ្ធភាពល្អប្រសើរផងដែរ ចំពោះមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោក កង សៅគុណ បានចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើបានជាបន្តបន្ទាប់ ក៏ប៉ុន្តែ ចំពោះមេឈ្មួញឈ្មោះសិចនេះវិញ ដែលកំពុងតែមានអំណាចបញ្ជាតាមរយៈវិទ្យុទាក់ទងអាយកូមប្រមូលទិញឈើដាក់ដេប៉ូចល័តតើអាចគេចផុតពីវិធានការរបស់កណ្ដាប់ដៃកងរាជអាវុធហត្ថដែរទេ៕