សិក្ខាកាមទាំងអស់សម្តែងការស្ញោចសរសើរចំពោះការបើកវគ្គសិក្សាជំនាន់ទី១ ស្តីពីការគ្រប់គ្រងស្ថាប័នអាជីវកម្ម និងភាពជាអ្នកដឹកនាំសម្រាប់សហគ្រិន ឬម្ចាស់អាជីវកម្ម
កាលពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២២ អង្គការវិទ្យាស្ថានភាពជាអ្នកដឹកនាំ និងប្រធានមន្ត្រីប្រតិបត្តិបានបើកវគ្គសិក្សាជំនាន់ទី១ស្តីពីការគ្រប់គ្រងស្ថាប័នអាជីវកម្ម និងភាពជាអ្នកដឹកនាំសម្រាប់សហគ្រិន ឬម្ចាស់អាជីវកម្ម ឬអ្នកចង់ក្លាយជាពាណិជ្ជករ ទទួលបាននូវចំណេះដឹង គតិបណ្ឌិត និងទេពកោសល្យភាពជាអ្នកដឹកនាំ។ វគ្គសិក្សាដ៏អស្ចារ្យនេះ ត្រូវបានធ្វើឡើងនៅទីកន្លែងដ៏ធំមួយស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញមិត្តភាពហាណូយ និងត្រូវបានបង្ហាត់បង្រៀនផ្ទាល់ពី ឯកឧត្តម សាស្រ្តាចារ្យ ឧកញ៉ា បណ្ឌិត ជា ចំរើន ដែលមានបទពិសោធន៍ជិត៥០ឆ្នាំ លើការងារគ្រប់គ្រង ការដឹកនាំ ទាំងយុទ្ធសាស្ត្រ និងនយោបាយ នៅក្នុងប្រទេសកម្ពុជា។
គោលដៅនិងប្រធានបទនៃវគ្គសិក្សានេះ រួមមាន:
១. ការផ្លាស់ប្តូរផ្នត់គំនិតជាអ្នកដឹកនាំ
២.គោលការណ៍ចាប់ផ្តើមអាជីវកម្ម
៣.គោលការណ៍នៃការគ្រប់គ្រង
៤.ដំណើការគ្រប់គ្រងស្ថាបនអាជីវកម្ម
៥.ការវិភាគស្ថានភាពគ្រប់គ្រង
៦.ការគ្រប់គ្រងធនធានមនុស្ស
៧.ទេពកោសល្យភាពជាអ្នកដឹកនាំ
៨.យុទ្ធសាស្ត្រ និងយុទ្ធវិធីគ្រប់គ្រង
៩.គុណសម្បត្តិម្ចាស់អាជីវកម្ម ឬសហគ្រិនជោគជ័យ
១០.ឥទ្ធិពល អំណាច និងនយោបាយក្នុងស្ថាប័ន
១១. សិល្បៈនៃការនិយាយ
១២.ស្ថាប័នអាជីវកម្ម ទីផ្សារ និងការលក់ផលិតផល
ឯកឧត្តម សាស្រ្តាចារ្យ ឧកញ៉ា បណ្ឌិត ជា ចំរើន បានមានប្រសាសន៍ថា “ក្នុងវគ្គសិក្សាលើកទីមួយនេះ មានរយៈពេលពីរថ្ងៃ ដោយយើងទទួលបានសក្ខាកាមជាន់ខ្ពស់មកពីបណ្តាក្រុមហ៊ុន និងសហគ្រាស នានាប្រមាណជា៥០នាក់។ វគ្គសិក្សាជំនាន់ទី១នេះ មានគោលដៅផ្តល់ចំណេះដឹង បទពិសោធន៍ គតិបណ្ឌិត ភាពជាអ្នកដឹកនាំ និងជំនាញទន់ផ្នែកគគិនិតដល់អ្នកដែលមានបំណងចង់ក្លាយជាពាណិជ្ជករផ្នើម ជាសហគ្រិនឆ្នើម និងជាម្ចាស់អាជិវកម្មឆ្នើម និងដើម្បីសម្រេចបាននូវសម្បត្តិ៣ គឺសម្បត្តិជាអំណាច ទ្រពសម្បត្តិ និងសម្បត្តិវប្បធម៌។ បេសកកម្មនេះ ខ្ញុំចង់ចែករំលែកចំណេះដឹង សិល្បៈនៃការអ្នកដឹកនាំ និងការគ្រប់គ្រង ទៅដល់បងប្អូនកូនក្មួយ ជំនាន់ក្រោយដែលជាពាណិជ្ជករ អាជីវករ និងម្ចាស់ក្រុមហ៊ុន។ ខ្ញុំសង្ឃឹមថា បន្ទាប់បីការសិក្សានេះ សិក្ខាកាមទាំងអស់នឹងបានជាគន្លឹះជាសិល្បៈនៃភាពទន់ និងយុទ្ធសាស្ត្រក្នុងការដឹកនាំគ្រប់គ្រង ដោយយកទៅ អនុវត្តតាមក្រុមហ៊ុន និងសហគ្រាសរបស់ខ្លួនឱ្យបានជោគជ័យ និងជាផលប្រយោជន៍ដល់សង្គមជាតិផងដែរ។ សូមស្តាប់បទសម្ភាសន៍…..
លោក សុខ ហាវ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន វិថីអមតៈ រៀលអ៊ីស្ទេត ដែលជាសិក្ខាកាមក្នុងវគ្គសិក្សាជំនាន់ទី១នេះ បានបញ្ជាក់ថា “ការសិក្សារយៈពេល២ថ្ងៃនេះ ខ្ញុំពិតជាពេញចិត្តណាស់ ព្រោះខ្ញុំបានទទួលចំណេះដឹងពីលោកគ្រូ ចំរើន ដែលពោរពេញដោយបទពិសោធន៍ការងារជិត៥០ឆ្នាំ និងបានយកមកផ្តល់ឱ្យយើងក្នុងរយៈពេលដ៏ខ្លីមួយ។ ខ្ញុំនឹងយកចំណេះដឹងទាំងនេះទៅប្រើប្រាស់ក្នុងជីវិតការងារជាក់ស្តែងក្នុងភាពជាអ្នកដឹកនាំ និងផ្សព្វផ្សាយបន្ត ដល់អ្នកដឹកនាំ ឬអ្នកជំនួញវ័យក្មេងជំនាន់ក្រោយ ដើម្បីអាចចូលរួមស្រូបយកចំណេះដឹងពីលោកគ្រូ។ យើងចំណាយថវិកាសិក្សាតែបន្តិចបន្តួច ប៉ុន្តែយើងទទួលបានចំណេះដឹងដ៏ច្រើន ជាពិសេសទាក់ទងនឹងគន្លឹះ ក្នុងការដឹកនាំ និងគ្រប់គ្រងសហគ្រាស ក្រុមហ៊ុន និងអាជីវកម្ម។”សូមស្តាប់បទសម្ភាសន៍…………….
លោក ហ៊ាន សុភា បានសម្តែងការពេញចិត្តដូច្នេះថា “ខ្ញុំធ្លាប់បានចូលរៀនវគ្គសិក្សា និងសិក្ខាសាលាច្រើនរាប់មិនអស់ ប៉ុន្តែសម្រាប់វគ្គសិក្សាមួយនេះ គឺខ្ញុំរំភើបចិត្តមែនទែន ពីព្រោះលោកគ្រូ បានជួយជូតកញ្ចក់វែនតារបស់ខ្ញុំ។ វគ្គនេះអស្ចារ្យណាស់! ការនិយាយរៀបរាប់ មិនស្មើនឹងការចូលមកផ្ទាល់! ខ្ញុំបានយល់ដឹងច្រើនពីកំហុសឆ្គងលើការដឹកនាំរបស់ខ្ញុំនាពេលកន្លងមក ជាពិសេសការដឹកនាំក្រុមការងារ ក្នុងស្ថាប័នរបស់ខ្ញុំ ដូច្នេះខ្ញុំនឹងផ្លាស់ប្តូររបៀបនៃការដឹកនាំ និងចក្ខុវិស័យរបស់ខ្ញុំ ដើម្បីដឹកនាំកប៉ាល់ជំនួញ ឆ្ពោះទៅរកភាពជោគជ័យ។”សូមស្តាប់បទសម្ភាសន៍…..
ទន្ទឹមនឹងនេះផងដែរ លោក ឃួន សុភាព ជានាយកក្រុមហ៊ុន សុភាព អង្គរ បានសម្តែងនូវក្តីរំភើបរីករាយដូច្នេះថា “មេរៀនទាំងអស់ដែលខ្ញុំបានរៀនក្នុងវគ្គសិក្សានេះ គឺប្រកបដោយគតិបណ្ឌិត! លោកគ្រូចំរើន គឺជាធនធាន មនុស្សដ៏សំខាន់ដែលមានចំណេះជំនាញពិតប្រាដក និងមានបទពិសោធន៍ជាច្រើនឆ្នាំ។ មេរៀនទាំងអស់ សុទ្ធតែខ្លឹម មានន័យ និងមានប្រយោជន៍ច្រើនចំគោលដៅដែលខ្ញុំចង់បាន ក្នុងនាមជាប្រធានគ្រប់គ្រង មួយរូបដែរក្នុងក្រុមហ៊ុនរបស់ខ្ញុំ។ លោកអ្នកអាចចំណាយលុយតិចតួចសមរម្យបំផុត ប៉ុន្តែអាចទទួលបានចំណេះដឹង ច្រើន ដើម្បីភាពជោគជ័យក្នុងអាជីវកម្ម និងមុខរបររបស់ខ្លួន គួរតែមកចុះឈ្មោះរៀនវគ្គសិក្សានេះទាំងអស់គ្នា ពិតជាមិនខុសបំណងទេ!”
សូមស្តាប់បទសម្ភាសន៍………..
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យ ឧកញ៉ា បណ្ឌិត ជា ចំរើន បានបញ្ជាក់ផងដែរថានៅមានវគ្គសិក្សាជំនាន់ទី២ ក្នុងខែក្រោយនេះ ជាមួយនឹងការផ្តល់ជូនក្នុងតម្លៃពិសេសថែមទៀតផង។ ”ខ្ញុំសូមអំពាវនាវ ឱ្យបងប្អូនកូនក្មួយ ដែលមានបំណងចង់ក្លាយជាពាណិជ្ជករផ្នើម ជាសហគ្រិនឆ្នើម និងជាម្ចាស់
អាជីវកម្មឆ្នើម ចូលរួមក្នុងវគ្គសិក្សានេះ ដែលអាចឆ្លុះបញ្ចាំងពីសមត្ថភាព ទេពកោសល្យ និងសិល្បៈនៃការដឹកនាំរបស់យើងម្នាក់ៗ ដើម្បីភាពជោគជ័យ ទាំងអស់គ្នា។”
អត្ថបទ សហការី យស់ កាតង់
អត្ថបទ សម្រួលដោយ ខ្លាខ្មៅ