អគ្គមេបញ្ជាការនៃកងយោធ ពលខេមរភូមិន្ទប្រជុំទ្វេភាគីជាមួយអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។ ក្នុងជំនួបនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នា អំពីស្ថានភាពជំងឺកូវីដ-១៩ ជាពិសេស ការចូលរួមរបស់កងទ័ពជាមួយរដ្ឋាភិបាល នៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងទទួលបានលទ្ធផលគួរជាទីមោទនៈ ។ ភាគីទាំងពីរក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក និងបានបង្ហាញជំហររួមគ្នាក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែម ទៀត ពិសេសកិច្ចសហប្រតិ បត្តិការសង្គ្រោះគ្រោះមហន្ត រាយការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងកងទ័ពប្រទេសទាំងពីរ ក្រោយស្ថានភាពកូវីដ-១៩ បានធូរស្រាល។ ក្នុងនាមកងយោធពលខេមរភូមិន្ទធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកង ទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ នាយឧត្តម សេនីយ៍ វង្ស ពិសេន បានអញ្ជើញឧត្តមសេនីយ៍បម្រុង ង្វៀន តឹងគឿង ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដោយផ្ទាល់នៅរាជធានីភ្នំពេញ នាអំឡុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង