វៀតណាម ចាប់ខ្លួនមេជួញដូរក្រលៀនមនុស្សខុសច្បាប់ ដាក់គុកអស់មួយជីវិត!

 

VNExpress៖ ប៉ូលិសនៅសង្កាត់ Ha Dong ទីក្រុងហាណូយបានចាប់ខ្លួនបុរសអាយុ ៣២ ឆ្នាំម្នាក់ពីបទជួញដូរក្រលៀនសម្រាប់អ្នកជំងឺដែលត្រូវការ ។ បន្ទាប់ពីការចាប់ខ្លួន លោក Tran Van Truong ត្រូវបានស៊ើបអង្កេតពីបទ “ជួញដូរសរីរាង្គមនុស្ស” ជាបទល្មើសដែលអាចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត យោងតាមក្រមព្រហ្មទណ្ឌវៀតណាម ។ លទ្ធផលស៊ើបអង្កេតបឋមបានឲ្យដឹងថា នៅក្នុងខែកក្កដា ឆ្នាំ ២០២១ លោក Truong បានទាក់ទងគ្នាជាមួយស្ត្រីម្នាក់ឈ្មោះ PTV អាយុ ២៧ ឆ្នាមកពីខេត្ត Thanh Hoa ភាគខាងជើង ដែលចង់លក់ក្រលៀនរបស់នាង និងម្នាក់ទៀតឈ្មោះ MTP អាយុ ៤៧ ឆ្នាំជាអ្នកសង្កាត់ Ha Dong ដែលត្រូវការការប្តូរក្រលៀន ។ ភាគីទាំងបីបានឈានដល់កិច្ចព្រមព្រៀងចំនួន ៥៦០ លានដុង (២៤,៦០០ ដុល្លារអាមេរិក) រួមទាំងប្រាក់បន្ថែមប្រហែល ៣០០ លានដុង (១៣,១៨៣ ដុល្លារ) សម្រាប់លោក Van Truong ។ ក្រោយមកនាង PTV បានទទួលការវះកាត់ប្តូរក្រលៀនដោយជោគជ័យនៅមន្ទីរពេទ្យកាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ បន្ទាប់មកគ្រួសាររបស់នាងបានចំណាយប្រាក់ចំនួន ១៨០ លានដុង (៧,១៩០ ដុល្លារ) ឲ្យលោក Van Truong ។ មនុស្សមួយចំនួនបានរាយការណ៍ពីសេវាឈ្មួញជើងសារបស់លោក Van Truong ទៅកាន់ប៉ូលិស ហើយបន្ទាប់ពីនោះពួកគេជំរុញឲ្យមានការចាប់ខ្លួនបុរសរូបនេះ ខណៈនៅ​ប៉ុស្តិ៍​ប៉ូលិសលោក Van Truong បាន​សារភាព​ថាពិតជា​បាន​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់នេះមែន ៕

អត្ថបទដែលជាប់ទាក់ទង