បុរសញៀនថ្នាំខឹងប្រើក្មេងទៅទិញថ្នាំញៀនអោយខ្លួនជក់មិនបានគំរាមសំលាប់ ត្រូវសមត្ថកិច្ចក្របួចជាប់

TNM(កណ្ដាល)៖ កាលពីវេលា​ម៉ោង​ ០៦:១០នាទីល្ងាចថ្ងៃទី​ ០៨ ខែកុម្ភៈ ឆ្នាំ២០២១​ សមត្ថកិច្ចស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្ដឹង របស់ជនរងគ្រោះក្នុងករណីគំរាម​សម្លាប់​។ ហេតុការនេះកើតឡើង​នៅចំណុច ភូមិ​ស្រុក​ចេក​​ ឃុំ​បឹងខ្យាង​ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

លោកវរ:សេនីយ៍ទោ សុឹម គឹមស៊ុន អធិការរងនគបាលស្រុកកណ្ដាលស្ទឹងបានឲ្យនឹងថា: ជនរងគ្រោះ មាន ឈ្មោះ​ ចន​ ស្រីម៉ៅ​ ភេទ​ស្រី​ អាយុ​ ២០ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឃុំកើតហេតុខាងលើ មុខ​របរ​ កាត់​ដេរនៅផ្ទះ។
មុនពេលកើតហេតុជនសង្ស័យ
ឈ្មោះ​ ​ធួន​ សុខពៅ​ ភេទ​ប្រុស​ អាយុ​ ៤២ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ឃុំ​ នឹងស្រុក ជាមួយគ្នា មានមុខ​របរ​ មិន​ពិត​ប្រាកដ​ បាន​ផឹក​ស្រា​ស្រវឹង​ឡូឡា​រករឿង​គំរាមកំហែងថានឹងសំលាប់​ជនរងគ្រោះ​ជាញឹក​ញាប់​
រហូតដល់នៅ​ថ្ងៃទី​ ០៧​ ខែ​ កុម្ភៈ​ឆ្នាំ​២០២១​ វេលាម៉ោង​ ១៨:នឹង៣០នាទី​ ជនសង្ស័យ​បាន​មកពី​ផឹកស្រាវិញ​ ហេីយ​បាន​ប្រេី​អោយ​ប្អូន​ប្រុសរបស់​ ជនរងគ្រោះ​ឈ្មោះ​ យុទ្ធ​ អាយុ​១១ឆ្នាំ​អោយទៅទិញ​ គ្រឿងញៀន​អោយខ្លួនជក់​ ពេល​នោះ​ម្តាយ​ជនរងគ្រោះ​បានតបថា​ កូន​របស់​អញមិនមែន​ជាអ្នក​ទិញ​គ្រឿង​ញៀនទេ​ បេីចង់ជក់ទៅទិញ​ខ្លួន​ឯងទៅ​ រួច​ជនរងគ្រោះ​បានតបថា​ ម៉ែឯង​ចូលចិត្ត​ជ្រលក់មាត់ជាមួយ
មនុស្សចឹងម្លេះ​ ពេល​នោះ​ជនសង្ស័យ​បាន​ធាក់ទ្វា​រលេីផ្ទះ​ រួច​ដេីរទៅបេីក​វាំង​នន​ ដោយ​កាន់ដាវ​នៅក្នុង​ដៃ​ ហេីយបានស្រែកគំរាមជនរងគ្រោះថាសំដី​ងែង​ខ្លាំង​ម្ល៉េះ​ អញនឹងកាប់​ងែង​អោយងាប់​! ភ្លាម​នោះ​ជនរងគ្រោះ​បានស្រែកប្រាប់ម្តាយ​ រួច​រត់ទៅប្តឹងមេភូមិ​ មួយសន្ទុះ​​ក្រោយមក សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​បឹងខ្យាង​បាន​ចុះទៅដល់​កន្លែង​កេីត ហេតុ​ធ្វើ​ការណែនាំ​ជនសង្ស័យ​រួចបានដកដាវ​យកមករក្សាទុក​។
​ លុះដល់ស្អែកថ្ងៃកើតហេតុខាងលើ ជនសង្ស័យ​បាន​មកពី​ផឹកស្រាស្រវឹង​ឡូឡា​ ហេីយបាន​ឡេីង​ទៅលេីផ្ទះ​ជនរងគ្រោះ​ រួច​បានយកបាវអង្ករ​បោះមកលេីដី​ ហេីយបាន​និយាយ​ថា​ ប៉ូលិស​មិន​ហ៊ាន​ធ្វើ​អ្វី​អញទេ​ បេីយប់នេះគ្មានអ្នកមកចាប់អញ​ៗនឹង​សម្លាប់​ទាំងម្តាយទាំងកូន​ លឺដូចនោះ​ជនរងគ្រោះ​បាន​ទូរសព្ទ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​បឹងខ្យាង​ ពេល​ទទួល​បាន​ពត៌មាន​កម្លាំង​ប៉ុស្តិ៍​បាន​ចុះទៅកន្លែង​កេីតហេតុ​ឃាត់​ខ្លួន​ជនសង្ស័យ​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​ដេីម្បី​បន្តនី​តិ​វិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង