ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញនិងលើកទឹកចិត្តឱ្យកីឡាករ-កីឡាការិនីទាំងអស់ ត្រូវបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន មាន ប្រសាសន៍ជំរុញ និងលើកទឹកចិត្តឱ្យកីឡាករ-កីឡាការិនីទាំងអស់ ត្រូវបន្ដការខិតខំប្រឹង ប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមការប្រកួត និងដណ្ដើមជ័យលាភី ក៏ដូចជាកិត្តិយស ជូន ជាតិ ជាបន្ដបន្ទាប់ទៀត ពិសេសការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាសពិភពលោក កីឡាប៉េតង់ នៅទីក្រុង Santa Susanna ប្រទេស អេស្ប៉ាញ ឆ្នាំ២០២១ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ នៅវិមានសន្តិភាព សម្ដេចតេជោ បានសម្ដែនូវ ការអបអរសាទរចំពោះជ័យលាភី កីឡាការីនី អ៊ុក ស្រីមុំ និងគ្រូបង្វឹក ដែលបាន ខិតខំរហូតទទួលបានមេដាយមាសជូនជាតិមាតុភូមិនាពេលនេះ ដោយសម្តេច ចាត់ទុកការ ដណ្តើមបានមេដាយមាសពិភពលោក របស់កីឡាការិនី អ៊ុក ស្រីមុំ ក៏ដូចជាកីឡាករ កីឡា ការិនី ដទៃទៀត គឺជាកិត្តិយសរបស់ជាតិទាំងមូល។

សម្តេចតេជោលើកឡើងថា  វិស័យកីឡា កំពុង ដើរតាមកន្លង នៃព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះ បរមរតនកោដ្ឋ ដោយព្រះអង្គបានយកព្រះទ័យទុកដាក់ខ្ពស់លើវិស័យកីឡា រហូត ឈាន ទៅសាងសង់ពហុកីឡដ្ឋានអូឡាំពិកសព្វថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា  វិស័យកីឡា មិនប្រកាន់ប្រទេសតូច ធំ ឬប្រទេសមាន ក្រ និង ប្រជាជនតិច ឬច្រើននោះទេ សំខាន់ស្ថិតនៅត្រង់សមត្ថភាពនៃការប្រកួត និងការហ្វឹកហាត់។ ជាងនេះទៀត ការចេញ ទៅ ប្រកួតរបស់កីឡាករ-កីឡាការិនី ត្រូវចាំថា គឺជាតំណាងឱ្យប្រជាពលរដ្ឋខ្មែរទាំងមូល ដូច្នេះ ត្រូវតែរក្សាភាពថ្លៃថ្នូរ និងគោរទៅតាមលក្ខន្តិកៈនៃការប្រកួត។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរ និងអគុណចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី ម្នាក់ៗ និងអរគុណដល់ក្រសួងអប់រំយុវជន និងកីឡា សហព័ន្ធកីឡា គ្រូបង្វឹកទាំងអស់ ដែលកន្លង មក បានចូលរួមយ៉ាងសកម្មក្នុងការជំរុញវិស័យកីឡាជាតិឱ្យកាន់តែរីកចម្រើន។

គួរបញ្ជាក់ដែរថា សម្រាប់ប្រាក់រង្វាន់ដែលត្រូវផ្ដល់ជូនកីឡាការិនី អ៊ុក ស្រីមុំ មានថវិកា របស់ក្រសួងអប់រំ ចំនួន៤០លានរៀល និងថវិការបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន១ម៉ឺនដុល្លារអាម៉េរិក និងគ្រូបង្វឹកទទួលបានថវិការបស់ក្រសួងអប់រំចំនួន៤០លានរៀល និងថវិការបស់សម្ដេច និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ចំនួន៥ពាន់ដុល្លារអាម៉េរិក៕

អត្ថបទដែលជាប់ទាក់ទង