ស្ទឹងព្រែកត្នោត ក្រោមស្ពានសាក់សំពៅ ត្រូវបានបោះបង្គោលនិងចាក់ដី ស្ទើរបាត់ស្ទឹងទៅហើយ គ្មានអាជ្ញាធរពាក់ព័ន្ធមើលឃើញទាល់តែសោះ

(ភ្នំពេញ)៖ ដីសណ្តរដងស្ទឹងព្រែកត្នោត នៅចំណុចក្រោមស្ពានសាក់សំពៅ ក្នុងភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ កំពុងមានសកម្មភាពបោះបង្គោលកំណត់ព្រំនិងមានការចាក់ដីបំពេញបន្ថែម ដែលស្ទើរបាត់ស្ទឹងទៅហើយ .ប៉ុន្តែបញ្ហានេះ អាជ្ញាធរពាក់ព័ន្ធ មើលមិនឃើញទាល់តែសោះ.។ ប្រជាពលរដ្ឋដែលតែងតែធ្វើដំណើរតាមផ្លូវមួយនេះជាប្រចាំ បានប្រាប់អង្គភាពសារព័ត៌មាន នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ថា៖ កន្លងមកក៏ធ្លាប់ឃើញមានអាជ្ញាធរចុះមកហាមឃាត់ចំពោះការបោះបង្គោល នៅចំណុចស្ទឹងព្រែកត្នោតក្រោមស្ពានសាក់សំពៅនេះផងដែរ ។ ប៉ុន្តែការហាមឃាត់របស់អាជ្ញាធរគ្មានប្រសិទ្ធភាពទាល់តែសោះ ពោលគឺ រហូតមកទល់ពេលនេះសកម្មភាពបោះបង្គោលកំណត់ព្រំដីនិងចាក់ដីបំពេញបន្ថែម ដែលស្ទើរតែលុបស្ទឹងព្រែកត្នោតទៅហើយ តែគ្មានអាជ្ញាធរពាក់ព័ន្ធណាមើលឃើញទាល់តែសោះ ។ ប្រជាពលរដ្ឋ លើកឡើងទៀតថា៖ លំហូរទឹកតាមសណ្តរស្ទឹងព្រែកត្នោតនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបញ្ចៀស ទឹកជំនន់រៀងរាល់ឆ្នាំ ។ ប៉ុន្តែឥឡូវនេះបែរជាមានការចាក់ដីព្រមទាំងបោះបង្គោល ស្ទើរលុបស្ទឹងទៅហើយ តែបែរជាគ្មានអាជ្ញាធរពាក់ព័ន្ធណាមើលឃើញទាល់តែសោះ ។ បញ្ហាទាំងអស់នេះប្រជាពលរដ្ឋដាក់ការសង្ស័យថាតើ អាជ្ញាធរ បានដឹងរឿងនេះដែរឬទេ ? ឬក៏បានដឹងហើយ តែមិនមានចំណាត់ការ ហើយមានអាថ៌កំបាំងអ្វីនៅពីក្រោយខ្នង ។ បានជាបណ្ដែតបណ្ដោយឲ្យមានការបោះបង្គោលនិងចាក់ដីរំលោភលើស្ទឹង ព្រែកត្នោតនៅចំណុចស្ពានក្រោមស្ពានសាក់សំពៅបែបនេះ។ ប្រជាពលរដ្ឋសង្ឃឹមថា៖ អាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងធនធានទឹក មេត្តាត្រួតពិនិត្យនិងចាត់វិធានការជាបន្ទាន់ផង ព្រោះឥឡូវនេះស្ទឹងព្រែកត្នោតត្រូវបានចាក់លុបស្ទើរបាត់ទៅហើយ ៕
អត្ថបទដែលជាប់ទាក់ទង