តេីការពិតទេ! បន្ទាប់ពីបណ្តាញសង្គមបានធ្វេីការចុះផ្សាយអំពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងតែប្រើគ្រឿងចក្រខ្នាតយក្សជាច្រេីនសម្រុកឈូសឆាយដីគម្របព្រៃរាប់រយហិកតា

សៀមរាប៖ ថ្មីនេះបណ្តាញសង្គមបានធ្វេីការចុះផ្សាយរព័ត៌មាន ជាច្រើនអង្គភាព ករណីរឿងគ្រឿងចក្រជាច្រើនគ្រឿង បានធ្វើសកម្មភាពឈូសឆាយដីព្រៃជាប់ជើងភ្នំអំពិលរាប់រយហិកតា និងឈូសឆាយដំណាំប្រជាពលរដ្ឋចោលជាច្រើន ដេីម្បីធ្វើផ្លូវសំុបើកគ្រឿងចក្រចូលទៅខាងក្នុង តាមការបញ្ជាក់ពីរប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីថ្ងែសៅរ៍ ទី ១៨ ទី.២០ . ខែ ធ្នូ ចុងឆ្នាំ ២០២១នេះ នៅចំណុចភ្នំអំពិល ភូមិលាបចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ មានគ្រឿងចក្រ អេស្កាវ៉ាទ័រ ចំនួន ជិត២០គ្រឿងនិងអាប៊ុលខ្នាតយក្ស 3 គ្រឿង ដែលកំពង់ធ្វើសកម្មភាពនៅចំណុចខាងលើដោយគ្រាន់តែដឹងថា លោកថៅកែ មានឈ្មោះ (យឹម សារីន) ស្របពេលឈូសឆាយនោះដែរពុំឃើញមានវត្តមានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធហ៊ានសួរនាំឡើយ។ ជាក់ស្តែងនៅថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២១មានប្រភពព័ត៌មានបានបែកធ្លាយមកថាមានអ្នកជំនួញអចលនទ្រព្យ មានលុយវាល់លានដុល្លា គឺ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កំពង់បានគេស្គាល់ទាំងសង្គមជាតិនិងអន្តជាតិ ត្រូវបានពលរដ្ឋអះអាងថា កំពុងតែនៅពីរក្រោយខ្នង ក្នុងការប្រើគ្រឿងចក្រ ឈូសឆាយដីគម្របព្រៃឈើ រាប់រយហិកតានៅចំណុចភ្នំអំពិល ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ យោងតាមប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា អស់ពេលជាច្រើនថ្ងៃមកហើយ គ្រឿងចក្ររបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាច្រេីនគ្រឿង ចូលឈូសឆាយ ដីគម្របព្រៃឈើ នៅចំណុចខាងលើនេះប្រជាពលរដ្ឋមានការអះអាងបន្តថា កាលពីឆ្នាំ២០០៦ ក្នុងសម័យ លោក ស៊ូ ភិរិន្ទ នៅកាន់តំណែងជាអភិបាលខេត្តសៀមរាប បានចេញដីកាដកហូតដីតំបន់ខាងលើ ចំនួន៥១០៦ហិកតា ដែលត្រូវមានគេទន្ទ្រានកាន់កាប់ដោយខុសច្បាប់។ រួចពីការដកហូតមកវិញ ត្រូវបានគេសនិដ្ឋានថាមានការឃុបឃិតគ្នាជាប្រព័ន្ធ ទេីបដីទាំងនោះបានជនខិលខូចនិងបក្សពួកលក់បន្តបន្ទាប់ រហូតដល់ដៃលោក កៅ គឹមហួន ដែលបច្ចុប្បន្នមានតំណែងជារដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ហើយលោក កៅ គឹមហួន ក៏បានលក់បន្តទៅឲ្យ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទាំងដែលដីនោះកំពុងស្ថិតនៅជាដីរបស់រដ្ឋនៅឡើយ។ ជុំវិញការចុះផ្សាយចំណុចខាងលើ អង្គភាពសារព័ត៌មានយើងនៅមិនទាន់អាចសុំការបំភ្លឺពីក្រុមហ៊ុន លោក ឡេងណាវ៉ាត្រាបាននៅឡើយ តាមប្រភពពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលសាលាខេត្ត លោកមិនឲ្យបញ្ចេញឈ្មោះថា ដីខាងលើនេះ ពិតជាដីគម្របព្រៃឈើពិតប្រាកដមែន តែពេលនោះខាងក្រុមហ៊ុន កំពុងរត់ការកាត់ឈ្វៀល និងរត់ការផ្តូឈ្មោះប្រភេទដីអភិវឌ្ឍន៍លើដីនោះហេីយ។ បើទោះបីជាមិនទាន់មានច្បាប់អនុញ្ញាតក្តី មហាជនប្រិយមិត្តបានឃេីញនិងចាប់អារម្មណ៍តាមរយ: Facebook Page ផ្លូវការរបស់លោក ឡេង ណាវ៉ាត្រា លោកបានបង្ហោះនូវការផ្សព្វផ្សាយលក់ផ្ទះ ដីឡូតិ៍នៅលើទីតាំងខាងលេីរួចហើយដែរ ។ អង្គភាពសារព័ត៌មានយេីងខ្ញុំ សុំចូលរួមចំណែក ជាមួយប្រមុខរាជរដ្ឋាភិបាល និងធ្វេីការផ្សព្វផ្សាយ ដេីម្បីការពារសម្បត្តិធនធានធម្មជាតិ និង ការជំរាបជូនព័ត៌មានដល់ថ្នាក់ដឹកនាំ ជូនជ្រាប ឯកឧត្តម ទាសីហា អភិបាល គណៈអភិបាលខេត្តសៀមរាបនិង ឯកឧត្តម វេងសាខុន រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឯកឧត្តមសាយ សំអ៊ាល រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមមេត្តាទានជ្រាបជាព័ត៌មាន។ អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយ បំភ្លឺគ្រប់ពេលរាល់ម៉ោងធ្វេីការ៕

អត្ថបទដែលជាប់ទាក់ទង