សមត្ថកិច្ចចាប់ឃាត់រថយន្តកូរ៉េដឹកសត្វមាន់អត់ច្បាប់មួយគ្រឿងលោតឆ័ត្រចេញពីប្រទេសថៃ

TNM(ខេត្តស្ទឹងត្រែង)៖ កាលពីវេលាម៉ោង ៧ និង ៣០ នាទីយប់ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចនិងមន្ត្រីជំនាញបស្សុពេទ្យបានចុះបង្ក្រាបចាប់ឃាត់បានរថយន្តកូរ៉េដឹកសត្វរស់មាន់អត់ច្បាប់មួយគ្រឿងបើកលោតឆ័ត្រចេញពីប្រទេសថៃនៃខេត្តបន្ទាយមានជ័យឆ្លងកាត់ខេត្តព្រះវិហារចូលមកកាន់ខេត្តស្ទឹងត្រែងគេសង្ស័យថាមាន់នេះគ្មានការត្រួតពិនិត្យបានត្រឹមត្រូវច្បាស់លាស់ពីមន្ត្រីជំនាញនោះទេ ហេតុការណ៍នៃបង្ក្រាបនេះនៅត្រង់ចំណុចផ្លូវបំបែកជាបួនហៅគីឡូ៤ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង ។

តាមការរៀបរាប់ប្រាប់ពីលោក ស៊ុន សំណាងតំណាងចែកចាយផ្នែកលក់មាន់ឲ្យក្រុមហ៊ុន(ហ្វាញគ្រុប)ចេញពីប្រទេសថៃចូលមកកម្ពុជាបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី ៩ ខែកុម្ភៈ នេះថា ក្រុមហ៊ុនរបស់លោកមានអាជ្ញាប័ណ្ណត្រឹមត្រូវ ក្នុងការនាំចូលមាន់រស់ពីប្រទេសថៃតាមច្រកខេត្តបន្ទាយមានជ័យមកចែកចាយនៅតាមបណ្ដាលខេត្តក្នុងប្រទេសកម្ពុជានិងមានការត្រួតពិនិត្យដោយជំនាញបស្សុពេទ្យបានច្បាស់លាស់។ ក៏ប៉ុន្តែមានឈ្មួញរកស៊ីបន្លំដឹកមាន់លក់អត់ច្បាប់ទំលាប់និងគ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញបានត្រឹមត្រូវនោះទេ ដឹកមាន់លក់អត់មានច្បាប់បន្លំជាមួយក្រុមហ៊ុនមានឈ្មោះសឿនបានលួចបន្លំដឹកមាន់ចូលពីប្រទេសថៃចូលមកតាមខេត្តបន្ទាយមានជ័យដូចគ្នាដើម្បីយកមកចែកចាយលក់បន្ត។ លោកស៊ុនសំណាងបានបញ្ជាក់ថា ឈ្មួញដែលលួចនាំចូលមាន់រស់ពីប្រទេសថៃបានយកមាន់ទាំងនេះមកលក់ចែកចាយឱ្យម៉ូយតាមបណ្ដាលខេត្តមិនមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវពីរផ្នែកមន្ត្រីជំនាញបស្សុពេទ្យនោះទេ តែប៉ុណ្ណោះថែមទាំងលក់ក្នុងតម្លៃទាបជាងទីផ្សាររបស់ក្រុមហ៊ុនខាតបង់និងបាត់បង់អតិថិជន ក្រោយមកភាគីខាងក្រុមហ៊ុនបានរកឃើញថាមានឈ្មួញឈ្មោះសឿនបានមកដណ្ដើមទីផ្សារនិងលក់មាន់រស់ក្នុងតម្លៃថោកដែលនាំចេញពីប្រទេសថៃដូចគ្នា ។ កាលពីមុនមកមេឈ្មួញឈ្មោះសឿន តែងតែដឹកមាន់រស់ពីប្រទេសថៃចូលមកកម្ពុជាបន្លំជាមួយក្រុមហ៊ុនខាងលើនោះក៏ត្រូវបានធ្លាប់សមត្ថកិច្ចបង្រ្កាបម្ដងរួចមកហើយនៅក្នុងទឹកដីខេត្តកំពង់ចាម ក្រោយមកមេឈ្មួញរូបនេះនៅតែមិនរាងចាលទេហើយបានគេចខ្លួនចេញពីខេត្តកំពង់ចាមបន្តនាំមាន់រស់អត់ច្បាប់ចេញពីប្រទេសថៃមកចែកចាយឆ្លងកាត់ខេត្តព្រះវិហារស្ទឹងត្រែងអស់រយៈពេលយ៉ាងយូរ ដោយឥឡូវខាងក្រុមហ៊ុន ហ្វាញគ្រុប របស់លោកបានរកឃើញមានមេឈ្មួញឈ្មោះសឿនដដែលនេះបានរកស៊ីដឹកជញ្ជូនមាន់ពីប្រទេសថៃចេញមកតាមខេត្តព្រះវិហារខេត្តស្ទឹងត្រែងទើបខាងក្រុមហ៊ុនប្ដឹងទៅនគរបាលសេដ្ឋកិច្ចនិងមន្ត្រីជំនាញពេទ្យសត្វចុះបង្ក្រាបចាប់ឃាត់បានទាំងរថយន្តនិងមាន់រស់អត់ច្បាប់បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីរង់ចាំប្រគល់ទៅអោយជំនាញបស្សុពេទ្យបន្តអនុវត្តនីតិវិធីច្បាប់។

គួរបញ្ជាក់ដែរថារថយន្តដឹកជញ្ជូនមាន់រស់នៅតាមដងផ្លូវចេញពីប្រទេសថៃជារៀងរាល់ថ្ងៃពលរដ្ឋមានចម្ងល់ថាតើមានការត្រួតពិនិត្យពីមន្ត្រីជំនាញពាក់ព័ន្ធបានត្រឹមត្រូវច្បាស់លាស់ដែរឬទេតាមជាក់ស្ដែងដូចរថយន្តកូរ៉េមួយគ្រឿងដឹកមាន់រស់ចេញពីប្រទេសថៃរហូតមកដល់ខេត្តស្ទឹងត្រែងឃើញថាមិនមានច្បាប់និងមានការត្រួតពិនិត្យពីស្ថាប័នសមត្ថកិច្ចជំនាពាក់ព័ន្ធពិសេសនោះគឺខាងមន្ត្រីបស្សុពេទ្យនោញទេ ទើបតែក្រុមហ៊ុនហ្វាញគ្រប់ បានប្ដឹងឱ្យបង្ក្រាបចាប់ឃាត់បានឃើញថាអត់មានច្បាប់និងការត្រួតពិនិត្យឲ្យបានត្រឹមត្រូវពីមន្ត្រីជំនាញពាក់សុទ្ធពេទ្យមុននឹងនាំចេញពីប្រទេសថៃចូលមកកម្ពុជា។ សុំឲ្យលោកវេ៉ង សុខុន រដ្ឋមន្តី្រក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមលោកចាត់វិធានផងទៀនដើម្បីធ្វើការមុជទឹកដុសក្អែលនឹងវះកាត់ចោលទៅលើមន្ត្រីមួយចំនួនដែលខិលខូចប្រព្រឹត្តអំពើពុករលួយ ត្រូវរ៉ូវជាមួយក្រុមឈ្មួញដឹកជញ្ជូនមាន់រស់អត់ច្បាប់ចេញពីប្រទេសថៃ ចូលមកកម្ពុជា ដោយគ្មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ គិតតែសមគ្រលំយកតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតដល់ផលប៉ះពាល់ ពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋជាធំ ។ មហាជនពួកគាត់មានចម្ងល់ថា ហេតុអ្វីបានជារថយន្តកូរ៉េដឹកជញ្ជូនមាន់រស់មួយគ្រឿងអត់ច្បាប់ រថយន្តមានក្បាលពណ៏ស ពាក់ស្លាកលេខបាត់ដំបង3A .28 34ចេញពីប្រទេសថៃរហូតមកដល់ទឹកដីខេត្តស្ទឹងត្រែងរួច ពីព្រោះតាមដងផ្លូវនៃខេត្តនីមួយៗមានទាំងសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធបានដាក់ប៉ុស្តិ៍យាមកាមតាមដងផ្លូវជាហូរហែតើហេតុអ្វីបែបជាមិនដឹង? ។

(ពុទ្ធា ស្ទឹងត្រែង)

អត្ថបទដែលជាប់ទាក់ទង