សម្តេចពិជ័យសេនា ទៀបាញ់ បានបញ្ជាក់ថា ដោយសារនយោបាយឈ្នះឈ្នះ ទើបធ្វើឱ្យកម្ពុជាមានសុខសន្តិភាពមកដល់សព្វថ្ងៃនេះ

MC:សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ដោយ សារនយោបាយឈ្នះឈ្នះ ទើបធ្វើឱ្យកម្ពុជាមានសុខសន្តិភាពមកដល់សព្វថ្ងៃនេះ គឺជាការលះបង់កម្លាំងកាយចិត្តរបស់សម្តេចតេជោហ៊ុនសេននាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជាបាននាំ មកនូវការធានាដល់សន្តិសុខសង្គម បង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព និងធានាដល់បូរណភាពដែនដី។

សម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានបញ្ជាក់ថា កាលពីមុនប្រទេសកម្ពុជាយើងទទួលរងនូវសង្រ្គាមជាច្រើនឆ្នាំ ដែលពេលនោះកម្ពុជាគ្មានទេសន្តិភាពហើយសង្គ្រាមបានបន្សល់ទុកនូវក្តីវិនាស អន្តរាយ និងការឈឺចាប់ដ៏សែនខ្លោចផ្សារយ៉ាងណាខ្លះដល់ប្រទេសជាតិ និងប្រជាជន ប៉ុន្តែតាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យ ព្រះរាជាណា ចក្រកម្ពុជា ទទួលបានសុខសន្តិភាព ការឯកភាពទឹកដី ការបញ្ចប់ជម្លោះប្រដាប់អាវុធ និងការបង្រួមបង្រួមជាតិពិត ប្រាកដជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងរយៈ ពេល២៣ឆ្នាំមកនេះ។

ថ្លែងក្នុងឱកាសប្រារព្ធពិធីអប អរសាទរខួប២៣ឆ្នាំ (២៩ធ្នូ ១៩៩៨-២៩ធ្នូ ២០២១) នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ និងខួបលើកទី៣ នៃការដាក់ឱ្យដំណើរការជាសាធារណៈវិមានឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី ៣០ ខែធ្នូ សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា មកទល់ពេលនេះជាខួបនៃយុទ្ធសាស្រ្តឈ្នះឈ្នះដែលមានរយៈពេល ២៣ឆ្នាំចុង ក្រោយនេះ ប្រទេសដ៏កម្សត់មួយនេះបានកំពុងប្រែក្លាយខ្លួនជាប្រទេសមួយក្នុង ចំណោមប្រទេសនៅអាស៊ី តាមរយៈកំណើនសេដ្ឋកិច្ចដែលគួរឱ្យកត់សម្គាល់ជាបន្ត បន្ទាប់ ហើយកម្ពុជាបានក្លាយ ជាគោលដៅទេសចរណ៍អន្តរ ជាតិប្រកបដោយសក្តានុពលដែលទាក់ទាញទេសចរ និងមានសេដ្ឋកិច្ចរីកចម្រើនពីមួយ ឆ្នាំទៅមួយឆ្នាំ។ (សំឡេង) «ខ្ញុំពិតជាមានកិត្តិយសនិងសេចក្តីរីករាយដែលមានវត្ថមាននៅទីនេះជាថ្មីម្តងទៀត ដែលមានវត្ថមាននៅទីនេះបំពេញការងារតាមកន្លងប្រក្រតីភាពថ្មី ព្រមជាមួយអភិវឌ្ឍនូវសមិទ្ធផលថ្មីដ៏ត្រចះត្រចង់តាមនយោបាយឈ្នះឈ្នះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកឯកនិងមគ្គុទេសក៍ដ៏ជ្រាលជ្រៅ ខ្ញុំសូមសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោក ជំទាវ លោក លោកស្រីភ្ញៀវជាតិនិងអន្តរជាតិ ដែលបានចូលរួមជាប្រវត្តិសាស្រ្តនាថ្ងៃនេះ»។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមទៀតថា សន្តិភាព និងការឯកភាពជាតិ បានធ្វើឱ្យកម្ពុជាបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសលើពិភពលោក ហើយនយោបាយឈ្នះឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំ មកនូវការ ធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធា នាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង