សម្តេចតេជោ បានគូសបញ្ជាក់ថា សិទ្ធិបញ្ជាកងទ័ពរបស់សម្តេចធ្វើឡើងស្រប តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
MC៖សម្តេចតេជោ ហ៊ុន សែន បានគូស បញ្ជាក់ថា សិទ្ធិបញ្ជាកងទ័ពរបស់សម្តេច ធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជា ណាចក្រកម្ពុជា ដរាបណាសម្តេចនៅតែធ្វើជានាយករដ្ឋមន្ត្រីសម្តេចនៅតែបញ្ជាកងទ័ពដដែល។ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិ ចំខួបលើកទី២៣ ឆ្នាំនៃនយោបាយឈ្នះឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ក្នុងអំណាចរបស់សម្តេច ប្រសិនមេទ័ព ឬមេនគរបាលណា ដែលមិនធ្វើសកម្មភាពប្រឆាំងនឹងបដិវត្តពណ៌ទេ នឹងត្រូវដកចេញភ្លាមៗ បើអនុក្រឹត្យត្រឹមតែរយៈពេលតែ៥នាទី ទៅ១៥នាទីប៉ុណ្ណោះ គឺត្រូវដកចោលតែម្តង រួមទាំងចៅហ្វាយខេត្តផងដែរ ក៏ដូចគ្នា។ សម្តេច តេជោបានបញ្ជាក់ថា នរណាក៏ដោយដែលធ្វើឱ្យប៉ះពាល់រដ្ឋធម្មនុញ្ញ កងកម្លាំងប្រដាប់អាវុធ ត្រូវតែកម្ទេចចោល ដូចជាការធ្វើបដិវត្តពណ៌ តាមរយៈការធ្វើរដ្ឋប្រហារជាដើម គឺកម្លាំងប្រដាប់អាវុធត្រូវតែកម្ទេចចោលជាបន្ទាន់។ សំឡេង៖ «ដរាបណាដែលខ្ញុំមិនទាន់ដកខ្លួនចេញពីនាយករដ្ឋមន្ត្រីទេ ខ្ញុំនឹងមានសិទ្ធិបញ្ជាកងទ័ព កងទ័ពនគរបាល កម្លាំងទាំងអស់ ដែលចំណុះនៃប្រតិបត្តិ គឺខ្ញុំបញ្ជាទាំងអស់ មិនស្តាប់គឺដកចេញ តែប៉ុណ្ណឹង ត្រូវតែចាំ កុំមកចង់ធ្វើបដិវត្តន៍ ព័ណ៌មកចាប់ហ៊ុនសែនអីណា មកចាប់មក អញ្ជើញមក។ ដើមទុនតាំងពីក្បាល ធ្វើដើមទុនរំដោះប្រទេស យកក្បាលចូលទៅក្នុងព្រៃដើម្បីនាំបងប្អូនចេញមក ឱ្យប្រទេសឯកភាព សន្តិភាព ដល់ម៉ោងនេះ មាមអគារធុននេះ ខ្ញុំចង់គូសបញ្ជាក់របស់ខ្ញុំ ថ្ងៃនេះ ។ សូមកុំអព្យាក្រិត ជាមួយបក្សនយោបាយ មិនថាបក្សកាន់អំណាច មិនថាបក្សប្រឆាំងនោះទេ ផ្នែកកម្លាំង បើពួកអ្នកឯងធ្វើខុស បក្សកាន់អំណាចនិងបក្សប្រឆាំងចាប់ទាំងអស់ បើការពារទាំង អស់ ន័យអព្យាក្រឹត្យ ប្រសិនជាមកផ្តួលរលំរាជរដ្ឋាភិបាលត្រូវតែធ្វើសកម្មភាពភ្លាម»។ សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២១នេះ គឺជាខួប២៣ឆ្នាំហើយ នៃការបញ្ជប់សង្គ្រាមនៅកម្ពុជា ក្រោមនយោ បាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) ដែលកម្ពុជារកបាននូវសុខសន្តិ ភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិ នេះ បានកើតមានឡើងតាមរយៈនយោ បាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក៕