រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាថ្ងៃប្រារព្ធពិធីអបអរសាទរទិវាបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ ដោយដាក់បញ្ជូល ក្នុងប្រតិទិន
MC៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កំណត់យកថ្ងៃទី២៩ ខែធ្នូ ជាថ្ងៃប្រារព្ធពិធីអបអរ សាទរទិវាបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ ដោយដាក់បញ្ជូលក្នុងប្រតិទិននៅឆ្នាំក្រោយ តែមិនឱ្យមានការឈប់សម្រាកនោះទេ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា ការដាក់បញ្ជូលថ្ងៃទី២៩ ធ្នូ គឺអបអរសាទរទិវាបញ្ចប់សង្គ្រាមតាមរយៈនយោ បាយឈ្នះឈ្នះ ថ្ងៃនេះគឺជាថ្ងៃពិសេសសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដែលធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំង ស្រុង ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិ ចំខួបលើកទី២៣ឆ្នាំ នៃនយោ បាយឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាស ន៍សង្កត់ធ្ងន់ថា ការបញ្ចប់សង្គ្រាមនាំមកនូវសន្ដិភាពពេញផ្ទៃប្រទេស គ្មានតំបន់ត្រួតត្រាច្រើន មិនមែនជារឿងតួចតាចនោះទេ ពោលជារឿងធំណាស់។ សម្ដេចបានចោទ សួរថា តើប្រទេសប៉ុន្មានទៅនៅលើពិភពលោក ដែលកំពុងបន្ដមានសង្គ្រាម? ខណៈកម្ពុជា រយៈពេល២៣ឆ្នាំមក នេះ គ្មានសង្គ្រាមនោះទេ ហើយបានបង្កឱកាសឱ្យកសាងសេដ្ឋកិច្ចសង្គម អត្រានៃភាពក្រីក្រធ្លាក់ចុះ កំណើតសេដ្ឋកិច្ច៧ភាគរយ ក្នុងរយៈ ពេល២០ឆ្នាំជាប់គ្នា។ សំឡេង « ដោយសារថ្ងៃនេះចំខួប ស្អែកនេះយើងធ្វើកម្មវិធីមួយទៀតនៅឯវិមានឈ្នះឈ្នះខ្ញុំចង់ស្នើឱ្យពិនិត្យថាយើងអាចដាក់ចូលទៅក្នុងប្រតិទិនប៉ុន្តែមិនមែនជាការសម្រាកប្រចាំឆ្នាំទេ ចាប់ពីឆ្នាំក្រោយទៅការបោះប្រតិទិនដាក់ថា អបអរសាទរទិវាបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ ឬ អបអរសារទនៃនយោបាយឈ្នះឈ្នះដាក់ចូលទៅក្នុងនោះ មិនចាំបាច់ឈប់សម្រាកទេ។ ប៉ុន្តែនៅថ្ងៃទី២៩ខែធ្នូ ត្រូវដាក់ចូល ក្នុងប្រតិទិនដើម្បីឱ្យដឹងថា ជាថ្ងៃដែលយើងសម្រេចបញ្ចប់សង្រ្គាមទាំងស្រុងព្រោះរឿងនេះមិនជារឿងតូចតាចទេ វាជារឿងធំណាស់ តើប្រទេសប៉ុន្មានទៅដែលបន្តមានសង្រ្គាម ប៉ុន្តែប្រទេសយើង ២៣ឆ្នាំកន្លងមកនេះ គឺផ្តល់ឱកាសឱ្យយើងកសាងសេដ្ឋ កិច្ចសង្គមអត្រានៃភាពក្រីក្រធ្លាក់ចុះហើយកំណើនសេដ្ឋ កិច្ចមានអត្រា៧,៥ ភាគរយក្នុងមួយឆ្នាំក្នុងរយៈពេល ២០ ឆ្នាំ មិនមែនជាបញ្ហាតូចតាចទេបើគ្មានសន្តិភាពក៏គេមិនអាចធ្វើអ្វីបានដែរ គ្មានទេស ចរទៅលេងក្រោមគ្រាប់ផ្លោងហើយក៏គ្មានទេសចរទៅលេងកន្លែងដែលមានមីននិងគ្រាប់មិនទាន់ផ្ទុះដែរ។ ដូច្នេះយើងគប្បីដាក់ចូលប្រតិទិនមិនចាំ បាច់ឈប់សម្រាកទេ គឺជាទិវាអបអរសាទរទិវាបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះរួចហើយឆ្នាំណាក៏យើងធ្វើបុណ្យដែរ ប៉ុន្តែមិន ឈប់សម្រាកព្រោះនយោ បាយឈ្នះឈ្នះនេះរឿងសន្តិភាពមិនមែនតែគណ បក្សប្រជាជនណា សម្រាប់មនុស្សទូទាំងកម្ពុជាបានផលប្រយោជន៍ពីសន្តិភាពនេះ »៕