ទឹកចិត្តឪពុកម្តាយ ! អ្នកខ្លះអត់ធ្វើការ ដើម្បីជូនកូនមកប្រឡងបាក់ឌុប និងទន្ទឹងរង់ចាំក្រោមកម្តៅព្រះអាទិត្យ
នៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២១ ដែលជាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) គេសង្កេតឃើញឪពុកម្តាយ និងអាណាព្យាបាលរបស់បេក្ខជនប្រឡងជាច្រើន បានរង់ចាំកូនចេញពីប្រឡង ក្រោមកម្តៅព្រះអាទិត្យដ៏ក្ដៅ ដោយខ្លះអង្គុយលើម៉ូតូ ខ្លះអង្គុយលើបង់ ខ្លះក្រាលកន្ទេលដេក និងខ្លះទៀតដេកផ្ទាល់លើការ៉ូឡា តែម្ដង ។ ពួកគាត់បានសម្តែងនូវទឹកមុខព្រួយបារម្ភពីការប្រឡងរបស់កូនៗខ្លួន ដែលភាគច្រើនមកពីសាលាដែលនៅឆ្ងាយៗពីមណ្ឌលប្រឡង ។