ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តស្ទឹងត្រែង នាសម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ។ ថ្លែងក្នុងពិធីនៃការបញ្ចប់វិញ្ញាសា ប្រលងបញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនោះដែរឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តមបានលើកទឹកចិត្តដល់ក្មួយៗជាសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រលង ។ ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ឲ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាក្នុងសម័យប្រលងឆ្នាំសិក្សា ២០២០-២០២១នេះ ដើម្បីបានទៅបន្តការសិក្សារៀនសូត្រនៅឯមហាវិទ្យាល័យ និងដាក់ពាក្យប្រលងចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ ឬឯកជន ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិយើង ។ សូមបញ្ចាក់ផងដែលថា នៅខេត្តស្ទឹងត្រែង មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ០២មណ្ឌលនោះទេ គឺមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង និងមណ្ឌលវិទ្យាល័យព្រះរាជបូជនីយកិច្ច ដោយមានចំនួន ៣២បន្ទប់ និងមានបេក្ខជនប្រឡងសរុបចំនួន ៧៧៩នាក់ ក្នុងនោះស្រីមានចំនួន ៤១៥នាក់ ដោយបែងចែកចេញជា ២៖ ១.ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន២៦បន្ទប់ បេក្ខជនប្រឡងមាន ៦២៨នាក់, ២.ថ្នាក់វិទ្យាសាស្ត្រមាន ០៧បន្ទប់ បេក្ខជន ប្រឡង១៥១នាក់ ក្នុងនោះស្រី ៨៣នាក់៕ (ដោយសហការី tnm ស្ទឹងត្រែង)

អត្ថបទដែលជាប់ទាក់ទង